ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀនស្វាយជំរុញផ្នែកសណ្ដាប់ធ្នាប់ស្រុក និងប៉ូលិសប៉ុស្តិ៍ទាំង៧ប៉ុស្តិ៍ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ

57

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០១៩នេះថាដោយជំរុញដល់ផ្នែកជំនាញនៃកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាលចុះសហការណ៍គ្នាជាមួយកម្លាំងតាមបណ្ដាប៉ុស្តិ៍ទាំង៧ប៉ុស្ដិ៍ក្នុងមូលដ្ឋានស្រុកកៀនស្វាយដោយអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រប់គ្រងអោយមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងនិងដើម្បីអោយបងប្អូនប្រជាជនដែលគាត់ធ្វើដំណើរតាមមធ្យោបាយនានាអោយគាត់បានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកពោលគឺជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយ ម៉ូតូត្រូពាក់ស្លាកលេខ និង ជិះឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា។
តួរយ៉ាងកាលពីព្រឹកថ្ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នេះកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឃុំឈើទាលឈើទាល ស្រុកកៀនស្វាយបានចុះមកសហការណ៏គ្នាជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសផ្នែកសណ្នាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដោយបានចុះមកអនុវត្តន៏នូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ១១០ ក្នុងមូលដ្ឋានភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងទៀតថារាល់សកម្មភាពចុះអនុវត្តន៍នូវច្បាប់ចរាចរណ៍ផ្លូវគោកតាមដងផ្លូវនាសព្វថ្ងៃនេះគឺអនុវត្តន៍តាមគោលការណ៍បទបព្ជារបស់ថ្នាក់ដឹកនាំ គឺមិនបានធ្វើការផាកវិន័យជាប្រាក់អ្វីនោះទេ ។ប៉ុន្តែសម្រាប់បងប្អូនដែលធ្វើដំណើរតាមមធ្យោបាយនានានោះដោយអត់ពាក់សុវត្ថិភាព ត្រូវបានក្រុមការងារ តម្រូវធ្វើការណែនាំ ដល់ពួកគាត់អោយបានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ហើយរង់ចាំអោយបងប្អូនយកមួកសុវត្ថិភាពមកពាក់ ទើបបានក្រុមការងារអនុញ្ញាតអោយធ្វើដំណើរបន្តទៅមុខទៀត បានហើយការងារនេះក្រុមការងារនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយចុះអនុវត្តន៍ដោយយកចិត្តទុកដាក់បំផុត។ដូចនេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាគឺ ដើម្បីការពារសុវត្ថិភាពអាយុជិវិតដល់ខ្លួនយើងគ្រប់ៗគ្នាផងដែរ។
ជាមួយគ្នានេះដែរមហាជនទូទៅពួកគាត់បានគោរពស្នើរទៅលោកអធិការប៉ូលិសស្រុកកៀនស្វាយជួយចុះមកមើលដល់បងប្អូនកម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរនៅភូមិឫស្សីស្រុកទី១ឃុំឈើទាលស្រុកកៀនស្វាយនាសព្វថ្ងៃនេះគឺពួកគាត់ធ្វើដំណើរដោយជិះម៉ូតូជិះលឿនៗប្រសាចស្ទើរពេញៗផ្លូវជាតិលេខ១១០នេះហើយមិនសូវបានពាក់មួកសុវត្តិភាពនោះទេ៕

អត្ថបទដែលជាប់ទាក់ទង