ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ណាក់ ស្រីណា តំណាងកម្ពុជាក្នុងការប្រ​កួតព្រឹ​ត្តិការ​ណ៍បវ​រកញា​ពិភ​ពលោក Miss United Nation នៅប្រទេសកាណាដា​

488

ភ្នំពេញ៖ កញ្ញា ណាក់ ស្រីណា តារាសម្ដែង និងជាពិ​ធីការិ​នី ​តែងលេច​ធ្លោ ជាមួយឈុតសម្លៀកបំ​ពាក់​បែបបុ​រាណខ្មែ​រនោះ នឹងក្លាយជាបេក្ខ​ភាពតំ​ណាង​ឲ្យប្រទេស​កម្ពុជា​ ដើម្បីទៅចូលរួ​មកា​រប្រកួ​តប​វរក​ញ្ញាពិភព​លោក
Miss United Nation Interna​tional Page ant ២០១៩ ដែលនឹងធ្វើឡើង​នៅប្រទេ​សកាណា​ដា ។
តាមការបញ្ជាក់ឲ្យដឹងពី​ក​ញ្ញា ណាក់ ស្រីណា​ នៅថ្ងៃ​២៩ កក្កដានេះថា៖ ការប្រកួតបវរកញ្ញា​លំដាប់ពិភព​លោក​ នៅ​ប្រទេ​សកាណាដា​ នាងនឹងចូ​លរួ​មប្រ​កួតប​វរក​ញ្ញា Miss United ​Nation International Pageant ២០១៩
ដែលនឹ​ងធ្វើឡើងនៅទីក្រុងតូ​រុន​តូ ចាប់ពីថ្ងៃទី២១​ដ​ល់​ថ្ងៃទី២​៥ ខែសីហា ខាងមុខនេះ ។ មានការសា​ទរ​ជាច្រើ​នជុំ​វិញការបង្ហាញបេក្ខ​ភាព របស់តារាស្រី​រូប​នេះ ព្រោះតែនាង​ធ្លាប់​ត្រូវ​បានគេ​សរសើ​រ ទាំងរូបសម្រស់ធម្ម​ជាតិ​ ស្រស់សោភាបែ​បស្ត្រី​ខ្មែរ អត្តចរិក រួសរាយរា​ក់ទាក់សភាពរា​ប​​សា​ ។ កញ្ញា ណាក់ ស្រីណា​ បានចា​ត់ទុក​កម្មវិ​ធី
ថា នេះគឺជា​ឱកាស​ដែលនា​ងបា​នបង្ហា​ញពី​វប្បធម៌​ដ៏ល្អផូរផ​ង់រប​ស់កម្ពុជា នៅលើឆា​កអ​ន្តរ​ជាតិ ហើយនាងពិតជា​រំភើប​ខ្លាំង​ ហើយនាងស្នើឲ្យមាន​ការ​ជួយលើ​កទឹកចិត្តសម្រាប់ការចេញទៅប្រ​កួត​ដ៏ធំមួ​យនេះ ។
សូមបញ្ជាក់ថា៖ កញ្ញាណាក់ ស្រីណា គឺជាពិធីការិនីប្រ​ចាំទូ​រទស្សន៍អាស៊ីអាគេ្នយ៍​ នាងធ្លាប់ចូលរួមស​ម្តែង​ភាពយន្ត​ភាគ ។ នាងក៏ធ្លាប់​ទទួ​ល បានពាក្យកោតសរសើ​រចំ​ពោះការគ្រងសម្លៀកបំពាក់បែប​ខ្មែ​រ ពិសេ​សឈុតប្រពៃណីក្នុងពិ​ធីមង្គល​ការ ខណៈដែលមានសម្អាង​ការ​ល្បីៗជា​ច្រើនពេញ​ចិត្តនឹ​ងទម្រ​ង់មុខ រូបរាងស្រឡូន​គួរ​ទាក់ទា​ញ ។ ជាថ្មីនៃការចាប់អារ​ម្មណ៍​នាងបា​នគ្រងសម្លៀកបំពាក់ព្រះម៉ែ​នា​គ ដែលមា​នការរចនាទាំងសម្លៀ​កបំ​ពាក់ មកុដ និងគ្រឿងអង្ការ​ផ្សេង​ៗ ដ៏វិចិ​ត្របែ​ប​ខ្មែរ និងត្រូវបានចម្ល​ងចេ​ញពី​ចម្លាក់​នៃប្រាសា​ទខ្មែរផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង