ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៣នាក់ចុងក្រោយ នៃក្រុមបាល់ទាត់ជម្រើសជាតិនារី

84

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការធ្វើតេស្តជ្រើសរើសចុងក្រោយ នៃក្រុមបាល់ទាត់នារី
ផ្នែកជម្រើសជាតិហើយ បន្ទាប់ពីការធ្វើតេស្តដ៏តឹងតែងមកនោះ ។
កីឡាការិនី២៣នាក់នេះគឺសម្រិតសម្រាំងបាន ពីការធ្វើតេស្តកីឡាការិនីចំនួន៤៧នាក់ រយៈពេល៣ថ្ងៃកាលពីដើមខែកក្កដាមកម្ល៉េះ ដែលការធ្វើតេស្តនេះស្ថិតក្រោមការឃ្លាំមើល និងជ្រើសរើសយ៉ាងតឹងតែង ពីសំណាក់ទីប្រឹក្សាបច្ចេកទេសគឺ លោក អ៊ុង កនយ៉ានិត និងគ្រូបង្វឹកក្រុមជម្រើសជាតិនារី លោក អ៊ុំ សាវង្ស។
គួរបញ្ជាក់ដែរថា ពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍(AFFWomens Championship 2019 ) ដែលធ្វើឡើងនៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយមានប្រទេសចំនួន ៩ចូលរួម ស្របពេលដែលជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា, វៀតណាម និងឥណ្ឌូនេស៊ី ។
ពេលនេះពួកគេត្រូវហ្វឹកហាត់នៅជម្រំប្រមូលផ្ដុំនា សាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់តំបន់ផ្នែកនារីនេះ ។

អត្ថបទដែលជាប់ទាក់ទង