ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ថា ករណីលោកអនុសេនីយ៍ឯក អុឹង ឡាយឆាយ ត្រូវបានដកបញ្ឍរជេីង ដោយសារកំហុសឆ្គងក្នុងការបំពេញភារកិច្ច
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជម្រាបជូនថា ករណីលោកអនុសេនីយ៍ឯក អុឹង ឡាយឆាយ ត្រូវបានដកបញ្ឍរជេីងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដនោះ មិនមានជាប់ពាក់ព័ន្ធនិងករណីចុះធ្វេីរដ្ឋបាលនិងបង្រ្កាបទីតាំងក្លឹបកម្សាន្តគីរីរម្យនោះទេ លោកអនុសេនីយ៍ឯក អុឹង ឡាយឆាយ ត្រូវបានរងបណ្ដឹងលេីករណីផ្សេងដែលនាំឲ្យមានការដកបញ្ឍរជេីង”កំហុសឆ្គងក្នុងការបំពេញភារកិច្ច”។
តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៩កក្កដានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសេចក្ដីបំភ្លឺសូមគោរព និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាតិ សារព័ត៌មាន TVonline ពិសេស សារព័ត៌មានកម្ពុជាថ្មី ចុះផ្សាយនៅថៃ្ងទី២៨ កក្កដា ឆ្នាំ២០១៩ សារព័ត៌មាន CEN ចុះផ្សាយនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ និងបណ្ដាញសង្គមមួយចំនួនទៀត ដែលបានផ្ដោតអាម្មណ៍ និងយកចិត្ដទុកដាក់តាមដានរឿងរ៉ាវ នគរបាលស្រុកភ្នំស្រួច បង្រ្កាបក្លឹបកម្សាន្តរាត្រីពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានថ្នាក់លេីសំរេចដកបញ្ឍរជេីងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋននគរបាលខេត្ដកំពង់ស្ពឺ (អនុសេនីយ៍ អុឹង ឡាយឆាយ អតីតអធិការរងស្រុកភ្នំស្រួច ទទួលផ្នែកគ្រឿងញៀន ត្រូវបានថ្នាក់លើដកបញ្ឍរជេីងមូលហេតុមកពីបង្រ្កាបទីតាំងក្លឹបកម្សាន្តគីរីរម្យ)។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជម្រាបជូនថា ករណីលោកអនុសេនីយ៍ឯក អុឹង ឡាយឆាយ ត្រូវបានដកបញ្ឍរជេីងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដនោះ មិនមានជាប់ពាក់ព័ន្ធ និងករណីចុះធ្វេីរដ្ឋបាល និងបង្រ្កាបទីតាំងក្លឹបកម្សាន្តគីរីរម្យនោះទេ លោកអនុសេនីយ៍ឯក អុឹង ឡាយឆាយ ត្រូវបានរងបណ្ដឹងលេីករណីផ្សេង ដែលនាំឲ្យមានការដកបញ្ឍរជេីង “កំហុសឆ្គងក្នុងការបំពេញភារកិច្ច” ដោយមិនជាប់ពាក់ព័ន្ធទៅនឹង កិច្ចប្រតិបត្ដិិការបង្រ្កាបទីតាំង “ក្លឹបកម្សាន្តគីរីរម្យ” ឬប៉ះចំខ្សែរអ្នកធំនោះឡេីយ អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជនមេត្ដាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ថា អធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ត្រូវបានសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ពាក់ព័ន្ធបណ្តឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លឹបកម្សាន្ត«គិរីរម្យ» ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។
ជុំវិញរឿងរ៉ាវខាងលើនេះមហាជន បានដាក់ជាចម្ងល់ថា ការចុះធ្វើរដ្ឋបាលចំហរបស់ គណៈបញ្ជាការឯកភាពខេត្តស្រុក ចុះត្រួតពិនិត្យក្លឹបកម្សាន្ត«គិរីរម្យ» ក្រោមការដឹកនាំរបស់លោកស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការខេត្តអភិបាលស្រុកអាជ្ញាធរឃុំ ក្រោមការសម្របសម្រួលនីតិវិធីដោយលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺនោះ ហេតុអ្វីនៅពេលមានរឿងប្តឹងផ្តល់ពីសំណាក់ថៅកែក្លឹប បែរជាមានកំហុសតែលោកអ៊ឹង ឡាយឆាយ គ្រាន់តែអធិការរងទទួលបន្ទុកជំនាញគ្រឿងញៀនតែម្នាក់ឯងទៅវិញ?
បើយោងតាមប្រកាសលេខ៦៤១០ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចការផ្អាកការងារបណ្ដោះអាសន្នចំពោះលោកអនុសេនីយ៍ឯកអ៊ឹង ឡាយឆាយ អធិការរង នៃអធិការដ្ឋានស្រុកភ្នំស្រួច។
ចំពោះមូលហេតុដែលនាំឲ្យមានការដកបញ្ឈរជើងនេះ ដោយសារមានបណ្តឹង ពីប្រជាពលរដ្ឋចោទប្រកាន់ពីបទ ៖ លួចមានស្ថានទម្ងន់ទោស, រំលោភលំនៅដ្ឋានមានស្ថានទម្ងន់ទោស, ចាប់ឃុំឃាំងនិងបង្ខាំង ដោយខុសច្បាប់មានស្ថានទម្ងន់ទោស, និងបទគំរាមកំហែង។
ដូច្នេះ លោកអ៊ឹង ឡាយឆាយ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច ត្រូវបង្ហាញខ្លួន ជារៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ៕