ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹក៣នាក់នឹងទៅប្រកួត ជើងឯកយុវជនពិភពលោក លើកទី៧នៅប្រទេសហុងគ្រី

74

ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកត្រៀមនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាលចំនួន៣នាក់ ទៅចូលរួមព្រឹត្តិការណ៍នៃប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី៧ ឆ្នាំ២០១៩ នៅទីក្រុង Budapest ប្រទេសហុងគ្រីនាពេលខាងមុខនេះ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមសារ អេឡិចត្រូនិចថាសហព័ន្ធរបស់លោកនឹង បញ្ជូន កីឡាករ-កីឡាការិនីហែលទឹកចំនួន៣នាក់នឹងគ្រូម្នាក់ ទៅចូលរួមការប្រកួតខាងលើក នាខែសីហា ។
ពឹ្រត្តិការណ៍នេះនឹងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។លោកអគ្គលេខាធិការបន្តថា ក្នុងនោះលោក ហែម លំផាត់ គ្រូបង្វឹក កីឡាការិនី វ័ច ហ្សង់ឆាយ កីឡាករ អ៊ួង លីហេង និងកីឡាករ មនត្រស ផានសុវណ្ណអារុន។
សូមបញ្ជាក់ថាកីឡាករ​និងកីឡាការិនីខាងលើនះសុទ្ធតែ
​ជាអ្នកដែលបានបំបែក ពេលវេលារបស់ខ្លួនបានល្អនៅក្នុងការ
​ប្រកួតកីឡាសិស្សអាស៊ានលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី កន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង