ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះយោធាប៉ាគីស្ថាន បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋាន ដោយបានសម្លាប់មនុស្ស ១៧ នាក់

67


www.rt.com បានផ្សាយថា យន្តហោះយោធាប៉ាគីស្ថាន បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋាន ដោយបានសម្លាប់មនុស្ស ១៧ នាក់ ខណៈដែលកន្លែងដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅថ្ងៃទី ៣០ កក្កដា ២០១៩។

យន្តហោះរបស់កងទ័ពប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅ Rawalpindi អំឡុងពេលហ្វឹកហាត់ជាប្រចាំ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៧ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨ នាក់ទៀត បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងនៅទីតាំងធ្លាក់។

យន្ដហោះយោធា បានធ្លាក់ចូលក្នុងតំបន់លំនៅដ្ឋានមួយ ក្បែរតំបន់រ៉ាប៊ីផ្លាហ្សា នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ដោយបានសម្លាប់អាកាសយានិក ២ នាក់ និងសមាជិកនាវិក ៣ នាក់ នៅលើយន្តហោះ និងបានបង្កជាការផ្ទុះឆេះ ដែលបានឆាបឆេះផ្ទះចំនួន ៥ កន្លែង។ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់និង ១៨ នាក់ទៀតរងរបួស។ សេចក្តីថ្លែងការណ៍របស់យោធា បានបញ្ជាក់ថា អ្នកស្លាប់រួមមាន ទាហាន ៥ នាក់។

ប្រភពពីក្រុមអ្នកជួយសង្គ្រោះ មានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត នៅពេលដែលមនុស្សជាច្រើន ត្រូវបានគេជឿជាក់ថា បានជាប់នៅក្នុងបំណែកបាក់បែក និងអ្នករងរបួសខ្លះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទោះបីជាក្រុមពន្លត់អគ្គីភ័យ និងក្រុមជួយសង្គ្រោះ បាននាំបានគ្រប់គ្រងភ្លើងឆេះ និងបញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។ ។ អាជ្ញាធរបានប្រកាសអាសន្ន នៅក្នុងមន្ទីរពេទ្យទាំងអស់នៅ Rawalpindi និង Islamabad ។ មូលហេតុនៃការធ្លាក់នេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ក្រុមមន្រ្តីជួយសង្គ្រោះ បានរាយការណ៍ថា យន្ដហោះ «បានបាត់បង់ការគ្រប់គ្រងភ្លាមៗ»៕

អត្ថបទដែលជាប់ទាក់ទង