ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប​ង្ក្រាប ករណី​ជួញដូរ នូវ​​សារ​ធាតុ​​ញៀន ចាប់ខ្លួនស្រ្តីម្នាក់នៅជនបទ

50

ឧត្តរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក​​វរសេ​នីយ៍ឯក ហម ភិរម្យ អធិការ​នគ​របា​ល​ក្រុ​ង បាន​ចាត់​កម្លាំង​​ជំនា​ញ នៃ​អធិការដ្ឋាន​ន​គរ​បាល​​ក្រុង​​សំរោង​ ​ចំនួ​ន​​៣​នាក់ សហការ​ជាមួយ​​កម្លាំ​ង​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​​អូរ​​ស្មាច់ ដឹកនាំ​​ដោយ​ លោក​វរសេនីយ៍​ត្រី ​អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​​ប្រឆាំ​ង​គ្រឿ​ងញៀ​ន ​ធ្វើការ​ប​ង្ក្រាប ករណី​ជួញដូរ នូវ​​សារ​ធាតុ​​ញៀន​​ដោយ​ខុសច្បាប់​១​​លើក កាលពី​វេលា​ម៉ោង​២០​​និង​៤០​នាទី ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​​ផ្លូ​វ​លេ​ខ​០៤ ស្ថិតនៅ​ក្នុង​ភូមិ​​ដើម​​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​​សំ​រោង ខេត្ត​ឧ​ត្ត​​រ​​មានជ័​យ។

សមត្ថកិច្ច​​បា​ន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​​នេះ កម្លាំង​នគរបាល​បាន​ធ្វើកា​រ​ឃាត់ខ្លួន​ជនសង្ស័យ​​​ចំនួន​១​នាក់ មានឈ្មោះ ចាន់ សា​​រុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជ​នជាតិខ្មែ​រ រស់នៅ​ភូមិ​សំរោង​​សែ​ន​ជ័​យ​២ សង្កាត់​កូ​ន​​គ្រៀល ក្រុងសំរោង ខេត្ត​ឧ​ត្ត​​រ​មា​នជ័​យ និង​ដក​ហូត​​បាន​ថ្នាំញៀន​ប្រភេទ​មេ​​តំ​​ហ្វេ​​តា​មីន ICE ម៉ា​ទឹក​កក ចំនួន​២៣​​កញ្ចប់ ស្មើ​នឹង​៨៥,០៩​​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​​ ​ត្រូវ​បាន​សមត្ថកិច្ចនគរបាល នាំម​ក​​​កា​ន់​អធិការដ្ឋាន​នគ​របា​ល​ក្រុ​ង​សំរោង ​ដើម្បី​​សាក​សួរ​ និង​ក​សាង​សំណុំរឿង​តាម​នី​តិ​វិធី​​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង