ស្ពានបេឡេឆ្លងកាត់ទន្លេសាប ចំណុចឃ្លាំងសាំង ក្រុមហ៊ុនសូគីមិច នឹងបើកអោយធ្វើចរាចរឡើងវិញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១ខែសីហានេះ
ភ្នំពេញ៖ស្ពានបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិចនឹងបើកអោយប្រជាពលរដ្ឋអ្នកដំណើរបានធ្វើចរាចរជាធម្មតាឡើងវិញនៅវេលាម៉ោង៨និង០០ព្រឹកថ្ងៃព្រហស្បតិ៍ទី១ខែសីហាឆ្នាំ២០១៩ខាងមុខនេះតទៅក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ។
មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ ស្ពានបេឡេឫស្សីកែវនឹងដាក់អោយដំណើរការធ្វើចរាចរជាធម្មតាឡើងវិញនៅថ្ងៃព្រហស្បតិ៍ទី១ខែសីហាឆ្នាំ២០១៩វេលាម៉ោង៨:០០ព្រឹកតទៅ។ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។
ស្ពាននេះមានប្រវែង៥០៦ម៉ែត្រទទឹង១២ម៉ែត្រតភ្ជាប់ពីខណ្ឌឫស្សីកែវមកខណ្ឌជ្រោយចង្វារសម្រាប់ជួយបសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វានិងស្ពានព្រែកព្នៅ។
គួរបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានធ្វើការការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាបស្ថិតនៅខណ្ឌប្ញស្សីកែវនិងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩ដើម្បីថែទាំនិងត្រួតលក្ខណៈបច្ចេកទេសស្ពាន។
រដ្ឋបាលរាជធានីភ្នំពេញញធ្លាប់បានបញ្ជាក់ហើយថាស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ស្ថិតនៅខណ្ឌឬស្សីកែវទៅតំបន់អភិវឌ្ឍជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ០១ឆ្នាំមកហើយ។ដើម្បីធានាបាននូវគុណភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះទើប
រដ្ឋបាលរាជធានីភ្នំពេញត្រូវការថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពានដែកបេឡេនេះរួមមានគ្រឿងបង្គុំស្ពានផ្នែកខាងលើនិងផ្នែកសសរទម្រស្ពានហើយក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបើកអោយប្រជាពលរដ្ឋអ្នកដំណើរបានធ្វើចរាចរជាធម្មតាឡើងវិញនៅវេលាម៉ោង៨និង០០ព្រឹកថ្ងៃព្រហស្បតិ៍ទី១ខែសីហាឆ្នាំ២០១៩ខាងមុខនេះតទៅ៕