ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរាបង្កើតស្ថានីយផលិតជីកំប៉ុស្ត កាត់បន្ថយសំរាមនៅក្នុងរមណីយដ្ឋានអង្គរ

54

ភ្នំពេញ៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃ៣០ កក្កដា ឆ្នាំ២០១៩នេះថា៖ សំរាមជាច្រើននៅក្នុងរមណីយ ដ្ឋានអង្គរ និងក្រុងសៀមរាប ត្រូវបានកាត់បន្ថយតាមរយៈការដើរប្រ មូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃមកផលិតជាជីកំប៉ុស្ត ដោយក្នុងមួយ ឆ្នាំៗគេផលិតបានចំនួន៨០តោន ហើយសម្រាប់ផែនការអនាគតតាម រយៈស្ថានីយផលិត ជីនេះនឹងបង្កើនការផលិតឱ្យ បាន១៦០ តោននៅឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយផលិតជី កំប៉ុស្តនៅតាមកន្លែងផ្សេងៗទៀត ដូចជានៅ ស្ថានីយបណ្តុះកូន ឈើភូមិធម្មជាតិរុនតាឯក ជាដើម។

លោក យិត ចាន់ដារដ្ឋ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ថា អាជ្ញាធរជាតិ អប្សរា បានបង្កើតស្ថានីយកសិកម្មធម្មជាតិស្ពានអង្គរ ដែលស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃ ដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្តយ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ ដល់ការដាំដុះ កសិកម្មក្នុងរមណីយដ្ឋានអង្គរ។ តាមរយៈនៃការប្រមូលសំរាមមក ផលិតជាជីកំប៉ុស្តនេះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្រ្ជាប ចំណេះដឹងអំពីផលប៉ះ ពាល់អវិជ្ជមាននៃសំរាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀន ពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍ នៃការបែងចែកវេចខ្ចប់និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់។

លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងទៀតថា ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋាន អង្គរចាប់តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលនយោបាយបរិស្ថាន សម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា ការកាត់បន្ថយផល ប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ ថែរក្សាស្ទឹង បឹងបួ ប្រឡាយ ព្រៃឈើ សម្បត្តិធម្ម ជាតិទាំងឡាយ បង្កើនការអប់រំផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិឱ្យបានទូលំ ទូលាយនិងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័ន ពាក់ព័ន្ធ។ល។​
លោកបានបញ្ជាក់ថា តាមរយៈគោលការណ៍នេះហើយ បានធ្វើឱ្យអាជ្ញាធរជាតិ អប្សរាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើក ផ្ទួនៗគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពី ឆ្នាំ២០០៦មក៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង