ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ

183

ភ្នំពេញ៖ ជនជាប់ចោទចំនួន៣នាក់ ដែលមានតួនាទីជាប្រធាន អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយ​កម្ម​ សំណង់ និងសុរិយោដី ដោយសង្ស័យប្រព្រឹត្តអំ​ពើពុករ​លួយឃុបឃិតទារលុ​យពីម្ចាស់ក្រុមហ៊ុន ចំនួន ១០​ម៉ឺនដុល្លារ ជាថ្នូរ​​ចេញ​ច្បាប់សាងសង់រោងចក្រ ដែល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ​ឃាត់ខ្លួ​ន ត្រូវបានបញ្ជូ​នទៅកាន់សាលាដំ​បូងរា​ជធានី​ភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្ក​ដា ​ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធីបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន ១) ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុ​រិយោ​ដីខេត្ត​ពោធិ៍សាត់ ២) ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួ​លកា​រងា​រសំណង់​ និង៣) ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទ​ទួល​បន្ទុ​កច្រក។

ប្រធាន អនុប្រធាន និងមន្រ្តី នៃមន្ទីររៀបចំដែនដី នគ​រូបនី​យ​កម្ម​ សំណង់ និងសុរិយោដី​ ខេត្តពោធិ៍សាត់ ចំនួន៣រូប​ ដែលស​ង្ស័យប្រព្រឹត្តអំពើពុក​រលួ​យ គប់គិតទារលុយពី​ម្ចាស់​ដី ដោយខុសច្បាប់ចំ​នួន ១០ម៉ឺនដុល្លារជា​ថ្នូរចេញច្បាប់សាងស​ង់នោះ​ ត្រូវបានអង្គភាពប្រឆាំង​អំពើ​ពុករ​លួយឃាត់ខ្លួន នៅភោជនីយដ្ឋា​នមួ​យ ក្នុងក្រុងពោ​ធិ៍សាត់ ជាទីដែលមន្រ្តីទាំង​នោះ ​និងម្ចាស់​ដី​ជួបគ្នា ដើម្បីប្រគល់លុ​យ។

សូមបញ្ជាក់ថា សម្តេចតេជោ ថ្លែងថា អភិក្រមទី៥ “វះកាត់” ត្រូវបានអនុ​វត្តន៍ជាបន្ត​បន្ទាប់​ ចំពោះមន្ត្រីម​ន្ត្រី​ខិលខូ​ច ជាពិសេសមន្ត្រីប្រព្រឹត្ត​អំពើ​ពុករលួយ។ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋាន​សាង​ស​ង់អគារពហុកីឡ​ដ្ឋាន​ជាតិ មរតកតេជោ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានបង្ហាញជំហ​រម៉ឺ​ងម៉ាត់ក្នុងការអនុវត្តអភិ​ក្រម​ទី៥ “វះកាត់” ចំពោះមន្ត្រីប្រព្រឹត្តអំពើពុក​រលួ​យ។ សម្តេចតេជោ បានមានប្រសាស​ន៍​ថា សម្តេចនឹងបញ្ជូ​នមន្ត្រីអង្គភាពប្រឆាំងអំពើពុក​រលួ​យឱ្យចុះទៅចាត់ការផ្ទា​ល់តែ​ម្តង ចំពោះមន្ត្រីប្រព្រឹ​ត្ត​អំពើពុក​រលួយ ដោយចាប់យកត្រង់ៗ​តែម្ត​ង ដោយមិនចាំបាច់​មក​តាមខ្សែ​អ្វីនោះ​ទេ ហើយមន្ត្រីប្រព្រឹត្ត​អំពើ​ពុករ​លួយទាំ​ងនេះ មិនត្រឹមតែដកតំណែ​ងចេ​ញនោះទេ ​តែត្រូវពិនិត្យលើទ្រព្យសម្ប​ត្តិ​របស់ពួ​កគេ​ថែមទៀត។

ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗ​កន្ល​ងទៅនេះ​ អង្គភា​ពប្រឆាំ​​ង​អំពើពុករលួយបានចុះទៅចាប់ខ្លួនមន្ត្រី​នៃ​មន្ទីរ​សុរិ​យោដីខេត្តពោធិ៍សាត់៣​រូ​ប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំ​ពើពុ​ករលួយ។ មន្ត្រីសុរិយោដីទាំ​ង​៣រូប បានទារលុយរហូ​តដ​ល់ ១០ម៉ឺនដុល្លារសហ​រដ្ឋ​អាមេរិ​ក ជាថ្នូរនឹងការ​អនុ​ញ្ញាតឱ្យសាងសង់សំណង់រោងចក្រ​នៅទី​នោះ ដែលសម្តេចតេជោបា​ន​ដឹងអំ​ពីរឿងនេះយ៉ាងច្បា​ស់​​។

ការប្រព្រឹត្តអំពើពុ​ករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់​ការ​អភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរ​ដ្ឋាភិ​បាលក​ម្ពុជា បាននឹងកំពុងធ្វើ​សកម្មភាពប្រយុទ្ធប្រឆាំងយ៉ា​ងខ្លាំ​ងចំ​ពោះការប្រព្រឹត្តអំពើ​ពុក​រលួ​យនេះ។ អរគុណបងប្អូ​នប្រ​ជាពល​រដ្ឋ និងមន្រ្តីរា​ជកា​រ ដែលបានចូល​រួមចំណែកផ្តល់នូវដំណឹង​ក៏ដូ​ចជា​ព័ត៌មានក្នុងការចូលរួមទ​ប់ស្កា​ត់អំ​ពើពុក​រលួយ៕​

អត្ថបទដែលជាប់ទាក់ទង