ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីប្រាថ្នា មិនចង់ឃើញបរទេសណាមួយ ឈ្លានពានក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន

69

នៅថ្ងៃទី៣០កក្កដានេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរសារ ហ្វេសប៊ុករបស់ខ្លួនថា ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។

ឆ្លើយតបនឹងសាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកផៃ ស៊ីផាន អ្នកនឹងនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា
ប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីប្រាថ្នា និងសុបិន្តមិនចង់ឃើញ បរទេសណាមួយលុកលុយ ឬឈ្លានពានក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនដែល ប៉ះពាល់ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតដូចប្ រជាពលរដ្ឋអាមេរិកាំងផងដែរ។ ប្រជាពលរដ្ឋខ្មែរយល់ច្បាស់អំពីសិទ្ធិ សម្រេចលើជោគវាសនារបស់ខ្លួន ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែលជា តម្លៃពិតប្រាកដនៃសិទ្ធមនុស្ស និងប្រជាធិបតេយ្យ។

សាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា
ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ៕

អត្ថបទដែលជាប់ទាក់ទង