២១នាក់អាជ្ញាកណ្ដាល និងចៅក្រមប៉េតង់សម្រាប់ ជើងឯកពិភពលោកឆ្នាំនេះនៅកម្ពុជា
ភ្នំពេញ៖ក្នុងខណះដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៉េតង់ជើងឯកពិភពលោកនាចុងឆ្នាំនេះកម្ពុជាទើបតែ បណ្ដុះបណ្ដាលបានចៅក្រមអាជ្ញាកណ្ដាលចំនួន២១រូប។
ពួកគេទទួលការបណ្ដុះបណ្ដាលដោយលោកក្លូដអាហ្ស៊ីម៉ា (Claude Azema)ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិតាំងពីលោក មកស្រុកខ្មែរលើកទី២ឯណោះ។សម្រាប់ការមកលើកទី៣នេះលោកមកបំពេញបន្ថែមនូវលក្ខខ័ណ្ឌនានាដៀម្បីឲ្យពួកគេមាន សមត្ថភាពបំពេញការងារជាចៅក្រមអាជ្ញាកណ្ដាលបាននៅ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថាប្រធានសហព័ន្ធប៉េតង់អាស៊ីក៏បានធ្វើដំណើរមកស្រុកខ្មែរពិនិត្យមើលការបណ្ដុះបណ្ដាលនេះដែរជាមួយគ្នានេះប្រធានសហព័ន្ធប៉េតង់អាស៊ីក៏ទទួលស្គាល់ពី សមត្ថភាពរបស់សិក្ខាកាមកម្ពុជាទាំង២១រូបដែលនឹងត្រូវបំពេញតួនាទីជាចៅក្រមអាជ្ញាកណ្ដាលដែល នឹងបំពេញការងារនៅពេលប្រកួតជើងឯកពិភពលោកនាពេលខាងមុខនេះដែរ។
លោកប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានិងជាអនុប្រធានសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាមានប្រសាសន៍ថា យើងពិតជារីករាយដែលប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិជួយកម្ពុជាច្រើន ដើម្បីកម្ពុជាមានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ៕