ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អធិការរង​ នគរបាល​ក្រុង​កំពត​ម្នាក់​ រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រថភ្លើង​បុក​រថយន្ត​

52

កំពត​៖​ លោក​អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ ​នៃ​អធិការដ្ឋាន​នគរបាល​​ក្រុង​​កំ​ពត​ម្នាក់​ បាន​រង​របួសធ្ង​ន់​​ក្នុង​ករណី​គ្រោះថ្នាក់​ចរាច​រ​រថ​ភ្លើង​​បុក​រថយន្ត​។​ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ចរ​​ខាងលើ​​បាន​កើតឡើង​ កាលពី​ថ្ងៃ​អង្គារ​ ១៤​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ស្ថិត​លើ​ផ្លូ​វលំ​​ក្រា​ល​គ្រួ​​ស​ក្រ​ហម​ ស្ថិត​ក្នុងភូមិ​អូរ​តូច​ ​សង្កាត់​​អណ្តូ​ង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​។​

​ប្រភព​ពី​នគរ​បាល​ខេត្តកំពត​បានឱ្យ​ដឹង​ថា ​អ្នក​​បើកបរ​​រ​ថភ្លើង​​ឈ្មោះ​ យ៉ែ​ម​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុ​ប្បន្ន​​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំ​ពៅ​ រាជធានី​ភ្នំពេញ​ បើកបរ​រថភ្លើង​ក្នុង​​ទិ​ស​ដៅ​​ពី​​លិចទៅ​កើត​ មក​ដល់​ចំ​ណុច​កើតហេតុ​ ជា​ចំណុច​ឆ្លងកាត់​ផ្លូ​វ​​គ្រួ​ស​​ក្រហម​ មិន​បា​ន​ស៊ី​​ផ្លេ​រ​ ក៏​បាន​បុក​រ​ថយន្ត​​មួយ​គ្រឿង​ ចំ​ទ្វារ​មុខ​ផ្នែក​ខាង​ឆ្វេង​​នៃ​​រថយន្ត​ បុក​រុញ​រថយន្ត​ដល់​ចម្ងា​យ​​៧០០​ម៉ែត្រ​ទើប​​ឈប់​​។​

​ចំណែក​អ្នកបើកបរ​រ​ថយន្ត​​ឈ្មោះ​ ឆែម​ ហាក់​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មានមុខ​ងារ​ជា​អ​ធិកា​ររង​ទទួល​ផ្នែក​សណ្តា​ប់ធ្នា​ប់​សាធារណៈ​នៃ​អធិការ​ដ្ឋាន​​នគ​របាល​​ក្រុង​កំពត​ មាន​ទីលំនៅ​បច្ចុប្ប​ន្ន​​ភូមិ​​អូរ​តូច​ សង្កា​ត់​អ​ណ្តូង​​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​ បើកបរ​រថយន្ត​ម៉ាក​ TOYOTA​​ RAV4​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AK-១៥៣៨​ ក្នុង​ទិស​ដៅ​ពី​​ជើង​​ទៅ​​ត្បូង​ មក​ដល់​​ចំ​ណុច​​កើតហេតុ​ ក៏​ត្រូវ​​រថភ្លើ​ង​បុក​ បណ្តាល​ឲ្យ​រង​រ​បួស​​កម្រិ​ត​ធ្ងន់​ បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​​ម​ន្ទីរពេទ្យ​​អនុ​ស្សាវរីយ​ ស៊ុន​យ៉ា​ឃៀ​​ល​ ៕

អត្ថបទដែលជាប់ទាក់ទង