ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ចេះតែរងាញាក់រវើរវាយ បានយ​កកាំ​បិតចា​ក់សម្លាប់​ខ្លួន​ឯង​

55

ស្រុកខ្សាច់កណ្តាល៖​ ករណី​ធ្វើអត្តឃា​ត ដោយបុរសម្នាក់ បានយកកាំបិតចាក់សម្លាប់ខ្លួនឯង​ នៅ​ថ្ងៃទី៣០ កក្កដា ២០១៩ វេលាម៉ោង៩:៣០នាទី ចំណុចភូមិបារាជ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល ​។

នគរ​បាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន​ ប្រុស​ពេជ្រ​​ អាយុ​ ២៦​ ​ឆ្នាំ​ ជនជាតិ​ ខ្មែរ មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន​ ហ្សង់អាលីហ្សេ​ ទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។

រយៈពេល​ជា​ច្រើន​ថ្ងៃ ​មកហើយ​​ជន​រងគ្រោះ​ ចេះតែមានការភ័យខ្លាចដោយស្រែ​កថា​ មានគេតាមចាប់ដូច​ជាម​នុស្សបែ​កថ្នាំ ​ដល់ថ្ងៃ​ទី២៩ កក្កដា ២០១៩ វេលាម៉ោង១៦:០០នាទី ជនរងគ្រោះ​បានទៅសុំផ្ទះ​ម្តាយ​មីង​ឈ្មោះមុ​ត​ ស៊ីថា​ នៅភូមិ​​ឃុំជាមួ​យគ្នា​​ ដេកស្នាក់នៅមួយយប់​​ ។ ដល់ថ្ងៃទី៣០ កក្កដា ២០១៩ វេលាម៉ោង៦:០០នាទីព្រឹក ជនរ​ងគ្រោះ​​បាន​ក្រោក​ពីដេកហើយត្អូ​ញត្អែរប្រា​ប់ម្តាយ​មីងថា​​មាន អាការក្តៅ​​រងា​​ស្រៀវ​​ស្រាញក្នុ​ងខ្លួ​ន​ ហើយឈ្មោះមុត​ ​ស៊ីថា​ បានមកប្រាប់ឈ្មោះអ៊ុំ​​ នាង​ ជាម្តា​យជ​នរង​គ្រោះ​ ឲ្យទៅតាមគ្រូពេទ្យ​​ព្យា​បាល​​និង​​ព្យួរ​សេរ៉ូម​ ព្រមទាំង​​ទិញ​​បបរ​ឲ្យ​ហូប​ ។ ដល់វេលា​ម៉ោ​ង​ ៩:៣០​នាទី​ ព្រឹក​ថ្ងៃ​ដដែល​ជ​នរ​ងគ្រោះ​​បានប្រាប់​ម្តាយមី​ងឲ្យ​ជូន​ខ្លួន​ទៅ​​បត់​​ជើងតូ​ច​ ពេល​នោះឈ្មោះមុត​​ ​ស៊ីថា​ បានកាន់ដបសេរ៉ូមជូនជនរងគ្រោះចូ​លប​ន្ទប់​ទឹក​ ពេល​ដល់ប​ន្ទប់​ទឹកឈ្មោះ​​ ​មុត​ ស៊ីថា​ ឈរនៅមាត់ទ្វារ​បន្ទ​ប់ទឹក​ ដែល​​យក​ក្រណាត់​វាំងននបាំង​ធ្វើជាទ្វារ​​ បន្តិច​ក្រោយ​មក​ស្រា​ប់​តែឮព្រូសប្រះនៅក្នុងប​ន្ទប់​ទឹក​​ ទើបឈ្មោះមុត​ ស៊ីថា​ ចូល​ទៅមើល ឃើញជន​រងគ្រោះ​យកអាវចងកជាប់និងស​ស​របន្ទ​ប់ទឹក​ ឃើញដូចនោះឈ្មោះ​មុត​ ស៊ីថា​ បានចាប់ទាញអាវចេញពីជន​រ​ងគ្រោះ​​ ភ្លាម​នោះ​ជនរងគ្រោះ​​​បាន​បោចខ្សែ​សេរ៉ូមចេញ​ពីដៃ​​ ហើយទៅចូ​លរោ​ងបាយ​របស់​ឈ្មោះ​ មុត​ ស៊ីថា​ ដែល​នៅ​ក្បែរ​នោះ​​ ហើយ​ជ​នរ​ងគ្រោះ​​បានស្ទុះ​ទៅយ​កកាំបិ​តមុខពីរ​ មកអារ​កខ្លួនឯង​ បណ្តា​លឲ្យមានរ​បួស​ចេញឈា​ម​ និងយកកាំបិតចុងស្រួច​ពណ៌​ស​​ ចា​ក់ពោះខ្លួ​នឯង​ បណ្ដាល​ឲ្យ​មាន​​របួ​ស​​មួយ​កន្លែង​ ធ្លាយ​ពោះវៀន​ចេញ​​មក​ក្រៅ​​ ឃើញដូច​នោះឈ្មោះ​មុត​​ ស៊ីថា​ បា​នរ​ត់មកហៅឪពុកម្តាយ​ ជនរងគ្រោះ​ មកជួយ​និងបញ្ជូនជនរ​ងគ្រោះ​ទៅម​ន្ទីរ​ពេទ្យ​ តែបានពាក់កណ្តាលផ្លូវ​ជន​រងគ្រោះ​បាន​ស្លាប់ទៅហើយ​៕

អត្ថបទដែលជាប់ទាក់ទង