ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តផ្ទុកកុងតឺន័រ​របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ក្រឡាប់ផ្ងាជើង

46

ស្រុកស្រែអំបិល ៖ សមត្ថកិច្ចប្រាប់ថានៅវេលាម៉ោង7កន្លះព្រឹកថ្ងៃទី31 កក្កដា 2019 លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ​ 149.150 ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល​ ខេត្តកោះកុងជាប់ព្រំប្រទល់ម្ខាងផ្លូវ ជាមួយស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តផ្ទុកកុងតឺន័រ ម៉ាកFuso ក្បាលព៌ណត្រួយចេក របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ផ្លាកលេខ ភ្នំពេញ 3E-4842 មានទិសដៅពីខេត្តព្រះសីហនុ​ឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សឿន រស្មី ភេទប្រុស អាយុ 27ឆ្នាំ រស់នៅភូមិតាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុរថយន្តផ្ទុកកុងតឺន័រ បានឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ក្នុងស្ថានភាពផ្លូវកោងក៏ជ្រុលទៅបុកប៉ះនឹងរថយន្តបែនម៉ាកហ៊ីណូ ក្បាលព៌ណ​ស​ ពាក់ស្លាកលេខ ភ្នំពេញ 3E-1712 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ កន សាវាត ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។​ បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះមិនមានមនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ក្នុងនោះរថយន្តកុងតឺន័រ បានក្រឡាប់លើទ្រូងផ្លូវ ។
ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ 402 សហការជាមួយនគរបាល របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង