ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរព្រមានចៅក្រម អាជ្ញាកណ្ដាលនៅសង្វៀនស៊ី អិន ស៊ី

76

ភ្នំពេញ៖លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរគឺលោកឩត្តមសេនីយ៍ឯកតែម ម៉ឺនបានព្រមានខ្លាំងៗចំ
ពោះអាជ្ញាកណ្ដាលចៅក្រមរបស់ខ្នួនដែលបម្រើការងារនៅសង្វៀនទូរទស្សន៍ស៊ី អិន ស៊ីដែលបំពេញការងារ
ដោយរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់កាលពីសប្ដាហ៍កន្លងមក។
លោកបានបន្ទោសនៅក្នុងអង្គប្រជុំមន្រ្តីបច្ចេកទេស របស់ខ្លួន​នាព្រឹកថ្ងៃទី៣១កក្កដា។​ លោកបានបន្ទោសថាវេមិនសមទំនងសោះដែលខ្លួនឯងជាចៅក្រម ជាអាជ្ញាកណ្ដាលសោះបែរជាទៅអើតមើលពិន្ទុនៅនឹងតុ
ដែលស្នងការប្រកួត និង ប្រធានគណៈវិនិច្ឆ័យកំពុងតែត្រួតពិនិត្យ ។
លោនបានប្រាប់ទៅប្រធានក្រុមប្រឹក្សាបច្ចេកទេសឳ្យកោះហៅអាជ្ញាកណ្ដាល ចៅក្រមទាំងនោះមកប្រជុំ
ហើយដាស់តឿនពួកគេឩ្យបញ្ឈប់ជាដាច់ខាតនូវទង្វើបែបនេះ។លោកបញ្ជាក់ថាគ្មាននរណាម្នាក់មានសិទ្ធទៅ
អើតមើលពិន្ទុបែបនេះឡើយគឺមានតែស្នងការប្រកួត និង ប្រធានគណៈវិនិច្ឆ័យតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថាការទៅអើតមើលពិន្ទុបែបនេះវាអាចនឹងធ្វើឩ្យគ្រូមួយចំនួនមានកំហឹងចំពោះចៅក្រម និង
អាជ្ញាកណ្ដាលដែលផ្ដល់ពិន្ទុឩ្យសិស្សរបស់ខ្លួនចាញ់ ហើយកើតមាន​ការគុំគួននៅពេលដែលខ្លួនធ្វើជាចៅក្រមវិញនោះអាចកើតមាន​ការសងសឹកជាហេតុធ្វើឩ្យគុណភាពនៃការផ្ដល់ពិន្ទុវាធ្លាក់ចុះ ។
លោកព្រមានត្រូវបញ្ឈប់ដាច់ខាតហើយបើកើតមាន ករណីបែបនេះទៀតអ្នកនោះអាចនឹងត្រូវបញ្ឈប់
ការងារនេះក្នុងករណីធ្ងន់ធ្ងរ ហើយបើមិនធ្ងនើធ្ងរទេនោះក៏នឹងត្រូវជាប់ពិន័យដែរ ។ចៅក្រម អាជ្ញាកណ្ដាលបន្ទាប់
ពីបញ្ចប់ការងារត្រូវចូលកន្លែងអង្គុយដែលគេបានរៀបចំទុក ឩ្យមិនមែនទៅអើតមើលពិន្ទុបែបនេះទេ ។
ជាអ្នកកាត់ក្ដី ជាអ្នកផ្ដល់ពិន្ទុត្រូវតែបំពេញការងារឩ្យមានតម្លាភាព ត្រូវតែថ្លៃថ្នូរ ត្រូវតែមានសីលធម៌ពិ
សេសត្រូវតែធ្វើឩ្យកីឡាករដែលកំពុងប្រកួតស្ងប់អារម្មណ៍ ។

អត្ថបទដែលជាប់ទាក់ទង