ករណីពុលស្រាសដែលផលិតមិនត្រឹមត្រូវនៅស្រុកស្នួលខេត្តក្រចេះ
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តក្រចេះ ចុះស្រាវជ្រាវករណីពុលស្រាស នៅស្រុកស្នួលខេត្តក្រចេះ ចេញផ្សាយនៅថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាបញ្ឈប់ការពិសារស្រាស ដែលផលិតមិនត្រឹមត្រូវតាមបច្ចេកទេសជាបន្ទាន់ ដើម្បីសុខភាពរបស់លោកអ្នក។
សូមថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យបង្អែកស្នួលនិងមន្ទីរពេទ្យខេត្តក្រចេះ ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានជួយអន្តរាគមន៌បានរហ័សជួយដល់ប្រជាពលរដ្ឋលើករណីពុលស្រាសខាងលើនេះ។
ព័ត៌មានទទួលបានពីក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តក្រចេះ ចុះស្រាវជ្រាវករណីពុលស្រាសនៅស្រុកស្នួលខេត្តក្រចេះ។