ធ្លាក់សរសៃដែកពីលើអគារកម្ពស់៤២ជាន់ ចំក្បាលឡានឡិចស៊ីស ធ្លុះច្រងាង តែមិនចំមនុស្ស
ភ្នំពេញ៖ តាមរយៈការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី៣១កក្កដានេះ លោកវីល្លាម សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មកពីគណបក្សខ្មែរក្រោក បានថ្លែងថា បញ្ហាបច្ចេកទេសទៀតហើយ! ស្ដង់ដារសុវត្ថិភាពនៅឯណា ? នេះសំណាងមិនត្រូវចំមនុស្ស ។
លោកបានបញ្ជាក់ថា ករណីដែកមួយកំណាត់ ធ្លាក់ពីលើអគារកម្ពស់ដ៏ខ្ពស់មួយ មកលើឡាន ជាប់ជង់ទៅនឹងក្បាលរថយន្តតែម្តង ដែលកំពុងចតចោលនៅមុខហាងកន្លែង ម្តុំការដ្ឋានសំណង់ នៅបណ្តោយផ្លូវមុនីវង្ស។
ករណីមួយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយដែកសរសៃមួយកំណាត់ បានធ្លាក់ពីលើអគារកម្ពស់ដ៏ខ្ពស់មួយ ពោលគឺកម្ពស់ដល់ទៅ៤២ជាន់ មកលើក្បាលឡានឡិចស៊ីស ជង់ជាប់ច្រងាង នៅនឹងក្បាលឡាននោះតែម្តង ។ ដែលកំពុងចតចោលនៅមុខហាងមួយកន្លែង ម្តុំការដ្ឋានសំណង់៤២ជាន់នោះ ក្រោយពីមានភ្លៀង លាយឡំនិងខ្យល់កន្រ្តាក់យ៉ាងខ្លាំងមុននេះបន្តិច ជាសំណាងល្អដែលមិនធ្លាក់ចំមនុស្ស ឬអ្នកធ្វើដំណើរ ដែលលោកចាត់ទុកជាការធ្វេសប្រហែស របស់ម្ចាស់ការដ្ឋានសំណង់អគារនោះ និងអំពាវនាវឲ្យអ្នកធ្វើដំណើរកាត់ទីនោះ សូមប្រុងប្រយ័ត្ន ។
ដែលហេតុការណ៍នេះ កើតឡើងនៅបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។
អ្នកដែលឃើញហេតុការណ៍នោះ បាននិយាយយ៉ាងថា នៅម៉ោងខាងលើនោះ មានធ្លាក់ខ្យល់បក់បោកមកយ៉ាងខ្លាំង ដោយបានធ្លាក់ជ្រុះដែកសរសៃមួយ ពីលើអគារកម្ពស់៤២ជាន់នោះ មកក្រោមត្រូវចំក្បាលឡានចតចោល ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ។
ដូចនេះសូមសូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដារសុវត្ថិភាពក៏មិនដឹងនៅឯណាដែរ។
មន្រ្តីអាជ្ញាធរខណ្ឌបឹងកេងកង បានឲ្យដឹងថា ចំពោះករណីខាងលើនេះ រវាងម្ចាស់ការដ្ឋានសំណង់ និងម្ចាស់ឡាន គាត់បានដោះស្រាយគ្នាចប់ហើយ ដោយភាគីខាងម្ចាស់ការដ្ឋានសំណង់ ចេញសងថ្លៃខូចខាតជូនដល់ម្ចាស់ឡានអស់ហើយ៕