ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងរៀបចំទិវាអភិរក្សភាសាដើមភាគតិចនៅខេត្ដរតនគិរី០៩ សីហា ឆ្នាំ២០១៩

279

ភ្នំពេញ ​៖ កម្ពុជា​គ្រោង​នឹង​សហការ​រៀបចំ​ទិវា​ជន​ជាតិដើម​ ភាគតិច ០៩ សីហា លើក​ទី​១៥​ ដោយ​គ្រោង​នឹង​ធ្វើ​នៅ​ខេត្តរតនគិរី ​ក្រោម​ប្រធានបទ ​ការ​អភិរក្សា​ភាសា​ដើម​ជនជាតិ​ភាគតិច ​ហើយ​ប្រធានបទ ​បានធ្វើ​ឡើង ខណៈ​ ភាសា​ជនជាតិភាគ តិច ​បាន​និងកំពុង​ប្រឈម​ការ បាត់បង់​ស្ទើរ​រៀងរាល់ថ្ងៃ​។
លោក សុ​ត សៀង​ ប្រធាន​នាយកដ្ឋាន​អភិវ ឌ្ឍន៍​ជនជាតិដើម​ ភាគតិច ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បាបានឱ្យដឹងនៅថ្ងៃ៣១កក្កដា ឆ្នាំ២០១៩ នេះថា៖ បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​មាន​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​២៤ ​ក្រុម​ជនជាតិ​ ដែល​រស់នៅ​រាយប៉ាយ​ នៅតាម​បណ្តា​ខេត្ត​ចំនួន​១៥ ពិ សេស​បណ្តា​ នៅ​ភូមិ​ឥ​សាន្ត​ប្រទេស​កម្ពុជា​។
លោក​ បន្តថា នៅក្នុង​ចំណោម​២៤​ជនជាតិ​ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ទឹកដី​កម្ពុជា ​មាន​ជនជាតិ​មួយ​ចំនួន គឺ​អ្នក​ជំនាន់ក្រោយ​និយាយ​ភាសា​ខ្មែរ​ច្បាស់ ​ចំណែក​មនុស្ស​ចាស់​គឺ​មាន​មួយចំនួន​និយាយ​ភាសា​ខ្មែរ​ផង​ និង​ភាសា​ជនជាតិ​របស់គេ​ផង​។ ជនជាតិភាគតិច​ខ្លះមិន​ហ៊ាន​និយាយ​ ភាសា​ដើម​របស់ខ្លួន​នោះទេ​ ដោយសារ​ការ​ខ្មាស់អៀន ​។ បញ្ហា​នេះ ​ធ្វើអោយ​ភាសា​ដើម​ជនជាតិភាគតិច​នៅ​កម្ពុជា ​កំពុង​ប្រឈម​នឹង​ការបាត់បង់​។ បើតាម​ឯកឧត្តម ​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា បាន​ថ្លែងថា តាម​ការស្រាវជ្រាវ​ នៅលើ​ពិភពលោក​បច្ចុប្បន្ន​មាន​ភាសា​នៅសល់​ប្រមាណ​៥០០០​ភាសា​ ហើយ​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​UN ESCO ​បាន​បញ្ជាក់ថា​ នៅ​លើ​ភពផែនដី​យើង​នេះ នៅ​រៀងរាល់​២​សប្តាហ៍​ម្តង ​គឺមាន​ភាសា​មួយ​បាន​ស្លាប់​បាត់បង់​ទៅ​។ នៅឆ្នាំ២០១៩ គឺជា​ឆ្នាំ​ដំបូង​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ​បាននិងកំពុង​រៀបចំ​គោលនយោបាយ​ថ្មី​មួយ ដើម្បី​ជំរុញ​ការងារ​អភិរក្ស ​និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ ហើយ​គោលនយោបាយ​ថ្មី​នេះ នឹង​ជំរុញ​ការ​អភិរក្ស​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ភាគតិច ​និង​និងអភិវឌ្ឍន៍កំរិតជីវភាព ឲ្យបាន​ល្អប្រសើរ​តាមរយៈ​ការ​កសាង​សមត្ថភាព ​និង​ការ​ចងក្រង​ជា​សហគមន៍​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង