ប្រជាជនមួយគ្រួសាររងគ្រោះដោយ ដើមត្នោតរលំសង្កត់ផ្ទះរបួស៣នាក់បាន ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះលោកស្រីហេង សុវុត្ថា អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ជូនគ្រួសារលោក ឈិត បឿន អាយុ៦៦ឆ្នាំ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕