ឩត្តមសេនីយ៍ឯកតែម ម៉ឺន៖នឹងបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេសដែលមានបរិញ្ញាប័ត្រ
ភ្នំពេញ៖លោឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសជាផ្លូវការ
ហើយថាលោកនឹងបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមមួយវគ្គ និងបំប៉នមន្ត្រីចាស់ៗមួយវគ្គនាខែសីហាខាងមុខ
នេះដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីរបស់សហព័ន្ធឲ្យបំពេញការងារកាន់តែមានប្រសិទ្ធិភាព ។
វគ្គបបំប៉នដល់មន្ត្រីចាស់ៗនឹងធ្វើរយៈពេល៤ថ្ងៃគឺពីថ្ងៃទី៥ ដល់ ៨ខែសីហា។លោកបានបញ្ជាក់ថាប្រសិនបើមិបមានការបំប៉នឲ្យបានញឹកញាប់ទេនោះការបំពេញការងាររបស់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមប្រាកដជាមានភាពរយីករយាកមិនខាន ។
ក្រៅពីការបើកវគ្គបំប៉ននេះសហព័ន្ធនឹងបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមដល់អាជ្ញាកណ្ដាល មន្ត្រីបច្ចេ
កទេសដែលសិក្ខាកាមគឺត្រូវតែមានកម្រិតបរិញ្ញាប័ត្រ ជាគ្រូអប់រំកាយ និង កីឡា ជាមន្ត្រីការិយាល័យដែលពាក់ព័ន្ធជាមួយកីឡា ហើយក៍មានជនបរទេសមួយចំនួនដែរ ។
វគ្គបណ្ដុះបណ្ដាលនេះនឹងបើកឡើងរយៈពេល៤ថ្ងៃដែរគឺពីថ្ងៃទី២៦ដល់២៩ខែសីហា ។សិក្ខាកាមដែល
ចូកសិក្សាក្នុងវគ្គនេះត្រូវតែមិនមានក្លិប ឬ សមាគមប្រដាល់ឡើយ ។
វគ្គនេះគាំទ្រដោយក្រសួងអប់រំយុវជន និង កីឡា ។នេះជាការបោះជំហានទៅធ្វើវិសុទ្ធកម្មដើម្បីឲ្យរាល់
ការប្រកួតកាន់តែមានគុណភាពហើយការបារម្ភអំពីទុច្ចរឹតភាពរបស់ចៅក្រម អាជ្ញាកណ្ដាលកាន់តែឃ្លាតឆ្ងាយពី
អារម្មណ៍របស់កីឡាករ និង ក្លិបដែលជាសមាជិក ៕