គ្រូបង្វឹក និងកីឡា ហែលទឹកថ្នាល៥នាក់ទៅហាត់រយៈពេលថ្ងៃនៅជប៉ុន៣៦ថ្ងៃ
ភ្នំពេញ៖ដោយមានកិច្ចព្រមព្រៀងរវាងសហព័ន្ធខ្មែរហែលទឹកជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងការគាំទ្រពីប្រទេសជប៉ុនសហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាលចំនួន៥នាក់ទៅធ្វើហ្វឹកហាត់រយៈពេល៣៦
ថ្ងៃនៅខេត្ត Tokhusima ប្រទេសជប៉ុននាខែសីហាខាងមុខនេះ។
លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់តាមសារអេឡិចត្រូនិចមកថាសហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន៥នាក់ហ្វឹកហាត់
រយៈពេល៣៦ថ្ងៃនៅប្រទេសជប៉ុនចាប់គឺចាប់ពីថ្ងៃទី៧ ខែសីហារហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍នានាទាំងព្រឹត្តិការណ៍ជាតិ ជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្តង។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាលចំនួន៥នាក់រួមមានលោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ ឆោម ច័ន្ទថន កីឡាករ ឌឿន រ៉ាត់ធីឌុន។
សូមបញ្ជាក់ថាកីឡាករកីឡាការិនីទាំងប៉ុន្មាននាក់ខាងលើនេះកាលប្រកួតកីឡាសិស្សអាស៊ាននៅប្រទេសឥណ្ឌូ
នេស៊ីកន្លងមកថ្មីៗនេះគេបានបង្កើតពេលវេលាថ្មីដែលល្អប្រសើរជាងមុន ៕