ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ បើកមន្ទីរសម្រាកព្យាបាល ៥១៥កំពង់ធំ ឱ្យកូនមិនមែនជាពេទ្យពិនិត្យព្យាបាលជំងឺ ត្រូវក្រសួងចុះបិត

37

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមន្ទីរសម្រាកព្យាបាលមួយ «៥១៥កំពង់ធំ»ជារបស់លោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ
ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញថា មន្ទីរសម្រាកព្យាបាលនេះ អនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួន មិនមែនជាពេទ្យ ពិនិត្យ និងព្យាបាលអ្នកជំងឺ ដោយមិនគិតពីគ្រោះថ្នាក់ដល់អ្នកជំងឺ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលនេះជារបស់លោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ។

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់ថា ១ បិទមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ៥១៥កំពង់ធំ ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ សង្កាត់ព្រែក
ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជារបស់លោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ អ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាល
៤២៤ន់ធំ ដោយមូលហេតុ មន្ទីរសំរាកព្យាបាលនេះបានបណ្តែតបណ្តោយឱ្យឈ្មោះ ហូ ចាន់ឡុង ភេទប្រុស អាយុ២៨ឆ្នាំ
ជាកូនរបស់ម្ចាស់មន្ទីរសំរាកព្យាបាល ដែលមិនមែនជាពេទ្យ មិនមានសញ្ញាបត្រត្រឹមត្រូវ អនុវត្តន៍ហាត់រៀន (Tructice)
និងបានពិនិត្យអ្នកជំងឺនៅក្នុងមន្ទីរសំរាកព្យាបាលរបស់ខ្លួន
។ ម្យ៉ាងវិញទៀតពុំមានវត្តមានលោកវេជ្ជបណ្ឌិត ឡាយ សេរីវុធ អ្នក
ទទួលខុសត្រូវមន្ទីរសំរាកព្យាបាល និងពុំមានបុគ្គលិកពេទ្យគ្រប់គ្រាន់សមស្របជាមន្ទីរសំរាកព្យាបាល នាមការណែនាំរបស់ក្រសួងសុខាភិបាល។
ត្រង ត្រូវទុកជាមោឃៈនូវសេចក្តីសម្រេចលេខ ១០៦(១៥ អបសមព ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួង សុខាភិបាល។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងលោកវេជ្ជបណ្ឌិត
ឡាយ សេរីវុធ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព។
សេចក្តីសម្រេចនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង