បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរ ដោយឡែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់
ស្រុកព្រៃនប់៖ បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចររវាងរថយន្តសណ្តោងរ៉ឺម៉ក ជាមួយនឹងម៉ូតូ នៅតាមផ្លូវជាតិលេខ៤ វេលាម៉ោងជិត៩ព្រឹក
ថ្ងៃទី០១សីហា២០១៩នេះ ក្នុងភូមិសាស្ត្រភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩១~១៩២ ។
គ្រោះថ្នាក់ចរាចរកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9131 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) គៀប៉ះម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1N-9758 មានទិសដៅស្របគ្នា ហើយកិនពីលើអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕