ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីមិនអនុញ្ញាតឱ្យ សមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោកកឹមសុខានិងទណ្ឌិតសមរង្សុីនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥សីហា នេះទេ

90

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោកកឹមសុខានិងទណ្ឌិតសមរង្សុីនៅមុខសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ខាងមុខនេះទេ។

  នេះបើយោងតាមលិខិតឆ្លើយតបទៅសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃទី០១ខែសីហាឆ្នាំ២០១៩នេះរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី០១សីហានេះ។

   ក្នុងលិខិតនេះបានបញ្ជាក់ថាការពុំអនុញ្ញាតនេះដោយសារតែសកម្មភាពនេះប្រឆាំងនឹងសាលដីការរបស់តុលាការកំពូលនិងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការហើយក្នុងករណីមានការរឹងទទឹងបន្តជួបជុំបំពានលើសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដឹកនាំការជួបជុំនេះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ថាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានលោករ៉ុងឈុនជាទីប្រឹក្សាសមាគមលោកស្រីអ៊ុកឆាយ៉ាវីជាប្រធាននិងលោកឡុងរីមជាសមាជិកគណៈកម្មាធិការនាយកនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩បានដាក់លិខិតទៅកាន់អភិបាលរាជធានីភ្នំពេញដោយជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិដើម្បីទាមទារឱ្យតុលាការដោះលែងលោកកឹមសុខា។

ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញនេះសមាគមបានបញ្ជាក់ថាការជួបជុំរបស់ពួកគេមិនត្រឹមតែទាមទារឱ្យដោះលែងលោកកឹមសុខានោះទេពួកគេក៏ទាមទារឱ្យលើកលែងទោសទណ្ឌិតសមរង្ស៉ីផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង