ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ អូស្មាន ហាស្សាន់ ជូនដំណើរបងប្អូនសាសនិកឥស្លាម ទៅធ្វើបុណ្យហាជ្ជីនៅអារ៉ាប៊ីសាអូឌីត៧២នាក់បន្ថែមលើក ចុងក្រោយតាមគម្រោង១២០០នាក់

60


ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមជួន ដំណើរបងប្អូនសាសនិកឥស្លាម​ចំនួន​៧២នាក់ បន្ថែម គម្រប់ចុងក្រោយតាមគម្រោង ១២០០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី​នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ពិធីជូនដំណើរនេះបានប្រព្រឹត្ដ ទៅកាលពីថ្ងៃព្រហស្បត៏១កើតខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០១ សីហា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋាន​អន្តរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានអោយដឹងថា៖ ឆ្នាំនេះ កម្ពុជាមាន អ្នកទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីតចំនួន ១២០០នាក់ ចំណាយថវិកាប្រមាណ ៤៨០០០០០ ដុល្លារអាមេរិក។
លោកបន្តថា៖ ឆ្នាំនេះបងប្អូនបានទៅចុះឈ្មោះជិត១៥០០ នាក់ តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ បានអនុគ្រោះឲ្យបានតែ១២០០នាក់ ដោយមិន ទាន់កំណត់កូតា បើតាមការកំណត់កូតា កម្ពុជា យើងមានប្រមាណតែជាង៦០០នាក់ប៉ុណ្ណោះ។ យើងទទួលបានទិដ្ឋា ការរួចហើយ១២០នាក់ នៅសល់តែ៩០នាក់ និងដោះ ស្រាយបន្តបន្ទាប់ ។ បងប្អូនដែលទទួលបានការឧបត្ថម្ភចំនួន ២0នាក់ រួមមាន​ស្តេចសាល់ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភ១០នាក់ ជាភ្ញៀវរបស់ ព្រះអង្គ(ម្នាក់ចំណាយជិត១0,0 00 ដុល្លារ) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់រួមអេមីរ៉ាត៦នាក់លោកកែវ រតនៈ ចំនួន២នាក់និងសមាគមពិភព នៃក្ដីមេត្តាចំនួន០២នាក់។ ឆ្នាំនេះកម្ពុជា មានកិតិ្ដយសកាលពីដើមឆ្នាំ២០១៩កន្លងមកនេះកម្ពុជា ទទួលបានជាសមាជិកអ្នកអង្កេតការណ៍ របស់អង្គការឥស្លាមពិភពលោក។
សូមបញ្ជាក់ថា៖ មកទល់ពេលនេះបងប្អូនក្រុមហាជ្ជីដែល បានចេញដំណើរទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីតមានចំនួន១១២៥ នាក់ហើយ​ ក្នុងតាមគម្រោងចំនួនសរុប ១២០០នាក់ នៅឆ្នាំ២០១៩នេះ ដែលនេះគឺជាជេីងបន្ទាប់ពីជេីងចុងក្រោយ​។ ថ្ងៃស្អែក​ទី២​ ខែសីហា​ នឹងមានបងប្អូនសាសនិកឥស្លាម​ចំនួន​១០​ នាក់​ចុងក្រោយ​ចេញដំណេីរចេញដំណេីរ ទៅប្រារព្ធពិធីធម្មយាត្រាហាជ្ជី០​៦​និង​៣០នាទីល្ងាច​ ក្រោមព្រះរាជឧបត្ថម្ភរបស់​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រអារ៉ាប៊ីសា អ៊ូឌីត​ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង