វ៉ូវីណាមហាត់៣ដងមួយថ្ងៃត្រៀមចូលរួម ជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩
ភ្នំពេញ៖កីឡាវ៉ូវីណាមពេលនេះបានបង្កើនការហ្វឹកហាត់មួយ ថ្ងៃដល់ទៅ៣ដងដើម្បីត្រៀមខ្លួនចូលរួមប្រកួត
ជើងឯកលើកទី៦នាចុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
លោកកៅ មករាគ្រូបង្វឹកកីឡាករកីឡាការិនីវ៉ូវីណាម ជម្រើសជាតិផ្នែកវិញ្ញាសាប្រយុទ្ធបាននិយាយថាសព្វ
ថ្ងៃនេះកីឡាករ-កីឡាការិនីវ៉ូវីណាម ជម្រើសជាតិមួយចំនួនដែលនៅឆ្ងាយ បានស្នាក់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដូច្នេះសហព័ន្ធសម្រេចចិត្តឲ្យពួកគេ ធ្វើការហ្វឹកហាត់រយៈពេល៣ដង ក្នុងមួយថ្ងៃដើម្បីពង្រីកពង្រឹងសមត្ថភាព ឲ្យខ្លាំងត្រៀមចូលរួមជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ ក្នុងនាមម្ចាស់ផ្ទះការប្រកួត។
លោកបានបន្តថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ “6th Vivonam World Championships 2019” នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ដល់២២ ខែធ្នូ ឆ្នាំ២០១៩រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាទទួលបានការគាំទ្រពីសហព័ន្ធកីឡាវ៉ូវីណាម ពិភពលោក ។
ជាមួយនឹងរបបអាហារមួយថ្ងៃ៣ពេល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពួកគេមានកម្លាំងគ្រប់គ្រាន់ដើម្បី
ហ្វឹកហាត់ព្រោះអាហារមានកាឡូរីគ្រប់គ្រាន់ សម្រាប់លផកកម្លាំងកីឡា ។
ពេលនេះទោះបីកម្ពុជានៅមិនទាន់ កំណត់ពីចំនួនពិតប្រាកដនៃកីឡាករ-កីឡាការិនីរបស់ខ្លួន សម្រាប់ព្រឹត្តិ
ការណ៍នេះក៏ពិតមែនតែកម្ពុជា បានត្រៀមកីឡាករ-កីឡាការិនីជិត៤០រូបរួចហើយ ។ កម្ពុជាគឺជាប្រទេសដែលមាន សក្ដានុពលខ្លាំងលើប្រភេទកីឡានេះ ហេតុក្នុងនាមជាម្ចាស់ផ្ទះកម្ពុជា មិនអាចគ្មានមេដាយបានឡើយ ។