ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីស្រែកយំបោកខ្លួនដូចអក ពេលឃេីញ​ប្រពន្ធរកស៊ីកោសជប់ ដេករួមរក្សជាមួយភ្ញៀវ

139

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្រែកយំ បោក​ខ្លួននៅមុខ​ហាង​ ម៉ាស្សាកោសជប់​៥៩ ពេលបានមកឃេីញប្រពន្ធរបស់ខ្លួន​ កំពុងឡេីងឋានសួគ៌ ជាមួយភ្ញៀវ ដែលមករកសេវាម៉ាស្សា ។ 

ទីតាំង​ហាងម៉ាស្សាយីហោ​ ម៉ាស្សាកោសជប់​៥៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា​ ឆ្នាំ២០១៩ ។

បុរសនេះ ឈ្មោះ អុល ពេជ្រ​ អាយុ២៨ឆ្នាំ មុខរបររត់កង់បី​ ស្នាក់នៅ​ ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមាន​ជ័យ  និងប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ​ មុខរបរបម្រើសេវាម៉ាស្សាកោសជប់​ នៅ​ ទីតាំង​កេីតហេតុ​នេះ​ ។ អ្នកទាំងពីរនាក់មាន​ កូនពីរនាក់នៅក្នុងបន្ទុក​ កូនបងអាយុ​៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែប៉ុណ្ណោះ​ ។

បុរសអភ័ព្វ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា​  ដោយ​សារជីវភាពខ្វះខាត​ ប្រពន្ធបានសុំមកធ្វេីជានារីម៉ាស្សាកោសជប់ ដេីម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ​ ចំណែករូបគាត់រត់កង់បី​ ។ នៅមុនពេលកេីតហេតុ រូបគាត់បានមកពីរត់កង់បី ហេីយបានចូលមកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វេីការ ដេីម្បីយកលុយឲ្យប្រពន្ធទុក  នៅពេលមកដល់មិនឃេីញ​ នៅជាន់ក្រោម ទេីបគាត់ឡេីងទៅបន្ទប់ជាន់ទី២​ បើកបង្អួចមើលភ្លាម ស្រាប់តែឃើញ​ប្រពន្ធកំពុងតែរួមរ័កជាមួយភ្ញៀវ ធ្វើឲ្យគាត់ចង់គាំងបេះដូងស្លាប់។

 ក្រោមការសួរនាំ​ និងមានការ​សម្រប​សម្រួល ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី២ បុរសជាប្តី មិនបានប្តឹងផ្តល់ប្រពន្ធ​នោះទេ​ គ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែប​ នេះទៀត៕

អត្ថបទដែលជាប់ទាក់ទង