ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖  ក្រៅពីសភា គឺមានតែឧត្តមក្រុមប្រឹក្សាទេ ដែលអាចកោះអញ្ជើញ ក្រសួងនានាមកបំភ្លឺបាន

50

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ជូនបណ្ដាញសារព័ត៌មាន និង មិត្តអ្នកលេងហ្វេសប៊ុក (FBFs) ឲ្យបានជ្រាបថា ក្រៅពីសភា គឺមានតែឧត្តមក្រុមប្រឹក្សាទេ ដែលអាចកោះអញ្ជើញក្រសួងនានាមកបំភ្លឺបាន។ នេះបើតាមការលើកឡើងរបស់លោកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងដោយគ្មានការកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពី “របបសន្តិសុខសង្គម”។

លោកក៏បានបន្ថែមទៀតថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានតែយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ដែលមានសុពលភាព ក្នុងការកោះហៅ ក្រសួង ស្ថាប័នរដ្ឋមកសាកសួរតែប៉ុណ្ណោះ ក្រៅពីសភា។ យន្តការនេះ នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជាសមាជិកតាមរយៈការស្នើសុំជាសមាជិក។

 សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយប៉ុណ្ណោះ ដែលមានសុពលភាព ក្នុងការកោះហៅ ស្ថាប័នរដ្ឋមកសាកសួរក្រៅពីសភា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅតែបើកចំហ សម្រាប់គណបក្សដទៃទៀត ដែលចង់ចូលរួមជាសមាជិក។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាព មកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោម គណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាព ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ ទៅលើសេចក្តីព្រាងច្បាប់នានា មុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ។

ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង