រឿងប្រពន្ធដេកជាមួយប្រុស ប្ដីតាមទាន់នោះ ស្រីជាប្រពន្ធចេញមុខបកស្រាយថា មិនដូចការចោទប្រកាន់នោះទេ
ភ្នំពេញ៖ ករណីបុរសម្នាក់បានស្រែកយំ បោកខ្លួននៅមុខហាង ម៉ាស្សាកោសជប់៥៩ ពេលបានមកឃើញប្រពន្ធរបស់ខ្លួន កំពុងឡើងឋានសួគ៌ ជាមួយភ្ញៀវ ដែលមករកសេវាម៉ាស្សា ត្រូវបានស្រីជាប្រពន្ធចេញមុខបកស្រាយ និងច្រានចោលការចោទប្រកាន់ទាំងស្រុង ព្រោះពេលនោះបុរសជាប្ដីស្រវឹងស្រាខ្លាំង និយាយគ្នាមិនស្ដាប់ ចំណែកស្រីជាប្រពន្ធនៅក្នុងផ្ទះជាមួយកូនៗ។
នៅព្រឹកថ្ងៃទី២ខែសីហានេះ ស្រីជាប្រពន្ធបានចេញមុខបកស្រាយថា កាលពីយប់មិញ គាត់ផឹកស៊ីនៅហាងមួយក្បែរផ្ទះ ហើយស្រវឹង មកស្រែកយំអាឡេអាឡូ ហើយមនុស្សធុនគាត់ គឺគាត់ចង់ល្បី ។ ហើយពួកយើងទាំងពីរនាក់បានស្រឡាញ់គ្នា ដោយមិនបានរៀបការនោះទេ រហូតដល់មានកូន 2 នាក់ ហើយសាច់ញាតិខាងប្តី ក៏ដូចជាម្ដាយក្មេក មិនពេញចិត្តនឹងខ្ញុំនោះទេ។ ទើបពួកខ្ញុំនាំគ្នាពង្រត់គ្នាតែម្ដង ទៅដោយកាស្រឡាញ់។ ពួកខ្ញុំបានស្រឡាញ់គ្នាជាប្ដីប្រពន្ធរយៈពេល ៦ ឆ្នាំហើយ ហើយកាលពីមានទម្ងន់កូនដំបូង ម្ដាយក្មេកខ្ញុំ ឲ្យខ្ញុំយកកូននោះចេញ ហើយម៉ែក្មេកនិយាយថាកូនឯងទុកកូននេះ ចង់ចងជើងកូនៗមែនទេ។ ប៉ុន្តែខ្ញុំមិនព្រមក៏ទុកកូននេះ រហូតទាល់តែធំ។
ស្រីជាប្រពន្ធបាននិយាយថា តាំងពីចាប់ផ្ដើមមានកូន 1 រហូតដល់កូន២ គឺពួកយើងតែងតែឈ្លោះគ្នាជារៀងរហូត ហើយក៏បានឡើងទៅដល់សាលាឃុំសង្កាត់ ដើម្បីធ្វើកិច្ចសន្យាផងដែរ។
នាងនិយាយបន្តទៀតថា ម្ដាយរបស់គាត់ បានជេរដៀលខ្ញុំថាពូជមីសំផឹង ទៅយកវាធ្វើអ្វីបើវាធ្វើសំផឹង ទៅយកវាធ្វើអី ប៉ុន្តែដោយសារកូនប្រុសគាត់ស្រឡាញ់ខ្ញុំ ទើបពួកយើងនាំគ្នាពង្រត់។
ពាក់ព័ន្ធការចោទប្រកាន់ថា នាងបានរួមមេត្រីជាមួយគ្នានោះ ត្រូវបាននាងនិយាយថា គឺខ្ញុំមិនបានរួមរ័កជាមួយអ្នកណាទេ ហើយម៉្យាទៀត ផ្ទះបានបិទទ្វារតាំងពីក្បាលល្ងាច ហើយខ្ញុំនៅដេកក្នុងបន្ទប់ជាមួយកូន។ ហើយគាត់បានស្រែកយំននៀលដី នៅខាងមុខផ្ទះ ដើម្បីឲ្យខ្ញុំចេញមកជួប ប៉ុន្តែខ្ញុំមិនចេញមកជួបនោះទេ ព្រោះដោយសារគាត់ស្រវឹង និយាយស្ដាប់គ្នាមិនបាន ហើយគាត់បានស្រែក និយាយថា គាត់ចង់ល្បី ប៉ុន្តែឥឡូវគាត់ល្បីបានដូចចិត្តហើយ ។ ហើយពួកយើងទាំងពីរនាក់ បានឈ្លោះគ្នាជាងមួយខែហើយ ដោយមិនបានរស់នៅជាមួយគ្នាទេ គឺគាត់នៅផ្ទះផ្សេង ខ្ញុំនៅផ្ទះផ្សឹង ។ អ្នកស្រីបន្តថា រឿងគាត់ចោទខ្ញុំថារួមរ័កជាមួយគេនោះ គឺគាត់ចង់ល្បី ហើយម្យ៉ាងទៀតពេលនោះ គឺខ្ញុំដេកនៅក្នុងបន្ទប់ក្នុងផ្ទះ ហើយម្យ៉ាងទៀតគាត់គិតថា ខ្ញុំមិនយកគាត់ធ្វើជាប្ដីទៀតទេ ដូច្នេះហើយគាត់ហែកខ្ញុំឲ្យខ្ទេចឱ្យខ្មាសគេពេញផ្ទៃប្រទេសតែម្ដង ។ ហើយនៅពេលយប់នោះ ខ្ញុំមិនចង់ចេញមកជួបនិយាយជាមួយគាត់ទេ ដោយសារគាត់ស្រវឹងខ្លាំងនិយាយស្ដាប់គ្នាមិនបាន ហើយចាំព្រឹកឡើងបានខ្ញុំនិយាយបកស្រាយ។ អ្នកស្រីក៏បានសំណូមពរទៅដល់បណ្ដាញសង្គម ក៏ដូចជាហ្វេសប៊ុក និងសារព័ត៌មានផងដែរ កុំឆាប់វាយតម្លៃលឿនពេក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ខ្ញុំជាស្ត្រី ព្រោះខ្ញុំមិនបានធ្វើអ្វីដូចការចោទប្រកាន់របស់គាត់នោះទេ។ ហើយត្រូវស្ដាប់ភាគីទាំងសងខាង។
រឿងដែលគាត់យកស្បែកជើងវាយក្បាលខ្លួនឯងនោះ គឺខ្ញុំមិនអាណិតគាត់ទេ ព្រោះខ្ញុំឆ្អែតដល់កហើយ ដោយសារតែគាត់ស្រវឹងខួប និងលេងចាក់ឆ្នោត មិនយកលុយមកចិញ្ចឹមប្រពន្ធកូននោះទេ ជាពិសេសមានស្រីនៅខាងក្រៅផ្ទះថែមទៀត ។ នាងបាននិយាយទៀតថា កាលពីឈ្លោះគ្នាមួយខែមុន ប្ដីបាននិយាយថា យើងឈ្លោះគ្នាកុំឲ្យម៉ែឪដឹង ព្រោះស្រីយកតាមចិញ្ចើមផ្លូវគ្មានអីអស្ចារ្យទេ ដូច្នេះខ្ញុំបានប្រាប់ទៅគាត់វិញថា ប្ដីឯងទៅយកប្រពន្ធទៀតទៅ កុំមកយកខ្ញុំទៀត ខ្ញុំឆ្អែតឆ្អន់អស់ហើយ នៅពេលដែលប្ដីនិយាយថាស្រីចិញ្ចើមផ្លូវ។
សូមបញ្ជាក់ថា ទីតាំងហាងម៉ាស្សាយីហោ ម៉ាស្សាកោសជប់៥៩ នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ។
បុរសនេះ ឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់ នៅ ទីតាំងកើតហេតុនេះ ។ អ្នកទាំងពីរនាក់មាន កូនពីរនាក់នៅក្នុងបន្ទុក កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែប៉ុណ្ណោះ ។
បុរសអភ័ព្វ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដោយសារជីវភាពខ្វះខាត ប្រពន្ធបានសុំមកធ្វើជានារីម៉ាស្សាកោសជប់ ដើម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ ចំណែករូបគាត់រត់កង់បី ។ នៅមុនពេលកើតហេតុ រូបគាត់បានមកពីរត់កង់បី ហើយបានចូលមកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វើការ ដើម្បីយកលុយឲ្យប្រពន្ធទុក នៅពេលមកដល់មិនឃើញ នៅជាន់ក្រោម ទើបគាត់ឡើងទៅបន្ទប់ជាន់ទី២ បើកបង្អួចមើលភ្លាម ស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័កជាមួយភ្ញៀវ ធ្វើឲ្យគាត់ចង់គាំងបេះដូងស្លាប់។
ក្រោមការសួរនាំ និងមានការសម្របសម្រួល ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី២ បុរសជាប្តី មិនបានប្តឹងផ្តល់ប្រពន្ធនោះទេ គ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែបនេះទៀត៕