ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារទួលទំពូងចុះពិនិត្យសាច់ជ្រូកតាមតូបនិងធ្វើសណ្ដាប់ធ្នាប់,អនាម័យ បរិស្ថាន

58

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០១៩នេះលោកចំរើន សុខលីមប្រធានផ្សារទួលទំពូង​បានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករនៅតាមតូបលក់ដូរអីវ៉ាន់ៗ និងពិនិត្យលិខិតស្នាមចេញដោយខាងបសុពេទ្យដែលអនុញ្ញាតិអោយលក់សាច់ជ្រូកតាមទីផ្សារ និងតាមតូបបងប្អូនអាជីវករលក់សាច់ជ្រូកហើយនិងចុះរៀបចំសណ្តាប់ធ្នាប់ការលក់ដូរ តាមតូបឬស្តង់លក់ដូរនិមួយៗនៅក្នុងផ្សារនិងផ្លូវជុំវិញផ្សារបរិវេណផ្សារទួលទំពូងផងដែរ។
លោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានអោយដឹងទៀតថាចំពោះសកម្មភាពការងានេះខាងគណៈកម្មការផ្សារ ដោយបន្តចុះធ្វើជាប្រចាំក្នុងការអនុវត្តន៍ការងារថែរក្សាអនាម័យ បរិស្ថាន នៅកន្លែងលក់ដូរអីវ៉ាន់គ្រប់ប្រភេទនិងកន្លែងលក់ដូរគ្រឿងគ្រៅបរិភោគឬចំណីអាហារ ,បង្អែមផងដែរអោយបានល្អប្រសើរនិងចុះរៀបចំធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវនៅជុំវិញ បរិវេណផ្សារទួលទំពូងដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ខណ្ឌចំការមន ហើយការងារនេះអនុវត្តន៍តាមការណែនាំពីសំណាក់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង និង លោកអភិបាលខណ្ឌចំការមនថេង សុថុល ផងដែរ។
លោកប្រធានផ្សារទួលទំពូងបានលើកឡើងដោយសង្កត់ធ្ងន់ថាបញ្ហាសណ្ដាប់ធ្នាប់ មានរបៀបរៀបរយល្អគឺជាចំណុចដ៏សំខាន់ក្នុងការដោះស្រាយរាល់ការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាអនាម័យ បរិស្ថាន និង ការដោះស្រាយបញ្ហាសន្តិសុខបានល្អប្រសើរ។ ដូចនេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នាទាំងស្មារតី និង ឆន្ទះដោយធ្វើកិច្ចការងាររួមគ្នាទើបទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង