ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីទំនាស់ដី

83


នារសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីទំនាស់ដីធ្លីផ្សេងៗ ដែលមានក្នុងនៅខេត្ត។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម : ពិភាក្សាលើសំណើ សុំគោលការណ៍ស្ដីពីករណី សំណើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ​ ជា យុត្តាធិការ លើក្បាលដីលេខ ១៨ ០១០៣០១-០៥០៣ ស្ថិតនៅភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានប្ដឹងទប់ស្កាត់ដោយឈ្មោះ ហុក ឡេង។

របាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃវឌ្ឍនភាព​ និងបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ក្នុងខេត្ត។

លិខិតក្រសួងមហាផ្ទៃ ស្ដីពីការស្នើសុំអន្តរាគមន៍ ធ្វើមោឃភាពលើលិខិតទិញលក់ដីរដ្ឋ ដែលអាជ្ញាធរភូមិ​ នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ បានចេញបញ្ជាក់ដោយក្លែងបន្លំអាស័យដ្ឋាន​ និងកែកាលបរិច្ឆេទនៃការទិញលក់​ ដាក់មុនឆ្នាំ២០០៨។

លិខិតក្រសួងសាធារណការនិងដឹកជញ្ជូន ស្ដីពីសំណើសុំរក្សាទុកទីតាំងដី និងចុះបញ្ជីដីរដ្ឋសម្រាប់សាងសង់ស្ថានីយ៍បូមចំនួន ៣កន្លែងនៅខាងមុខសាលាខេត្តឆ្នេរមាស លើអូរ​ អេម៉ារីអូ​ និងអូត្រេះ​ ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពាក្យស្នើសុំអនុញ្ញាតច្បាប់ប្រើប្រាស់រំសេវគ្រឿងផ្ទុះ​ ដើម្បីបំបែកថ្ម​ លើទីតាំងដីមួយកន្លែងដែលមានក្បាលដីលេខ ១០០៨​ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងសីហនុ ខេត្តព្រះសីហនុ​ ឈ្មោះលី ខេង។
ពាក្យស្នើសុំគោលការណ៍ជូន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះកំណត់ទីតាំងព្រំដី ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ​ របស់​ឈ្មោះ​ អ៊ូ ម៉ាលីវណ្ណ។

ដីការបញ្ជូនរបស់ខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពាក់ព័ន្ធពាក្យស្នើសុំរបស់​ លោកខាត់ វិរ័ត្ន តំណាងប្រជាពលរដ្ឋ ១២គ្រួសារ​ សូមជួយអន្តរាគមន៍ ទប់ស្កាត់ការចុះរុះរើផ្ទះ របស់ប្រជាពលរដ្ឋពី សំណាក់អាជ្ញាធរស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង