ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងការពារព្រំដែនថៃ កាប់ដំឡូងមីខ្មែរ នៅបង្គោលព្រំដែនលេខ ៣៦

353

ភ្នំពេញ៖ កងកម្លាំងនគរបាលការពារព្រំដែនរបស់ថៃ បានចោទពលរដ្ឋកម្ពុជាថា បានដាំដំឡូងមី ប៉ះពាល់ដល់ផ្លូវព្រំដែន នៅចំណុចបង្គោលព្រំដែនលេខ 36 ហើយអាជ្ញាធរថៃ បានកាប់ដំឡូងមីនោះ ចោលអស់ជាច្រើន ប៉ុន្តែទោះយ៉ាងណា បន្ទាប់ពីហេតុការណ៍នេះ កើតឡើងអាជ្ញាធរខ្មែរនិងថៃ បានជួបគ្នាដោះស្រាយ ដើម្បីឲ្យស្ថានការណ៍វិលមកប្រក្រតីវិញ។

បើតាមការផ្សាយនៅលើហ្វេសប៊ុករបស់លោកវិល្លាម នៅថ្ងៃទី 3 សីហានេះថា កម្លាំងនគរបាលការពារព្រំដែន វរសេនាតូេនាតូចលេខ១២៥ថៃ (​ត​ឆដ​)​ នៅ​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​ ឈមនឹងច្រកតំបន់បឹងត្រកួន ​បាន​កាប់​ចោល​ដំឡូង​មី​ខ្មែ រនៅចន្លោះបង្គោលព្រំដែនលេខ៣៦ និង៣៧ ភូមិថ្មល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយខាង​ថៃ​អាច​ចោទថា​ការដាំ​ដំឡូង​មីនោះ ប៉ះលើផ្លូវដើរល្បាត់ព្រំដែន ​ប៉ុន្តែ​ម្ចាស់​ចម្ការ​បាន​អះអាងថា ចម្ការដំឡូងមីនេះ ខ្លួនធ្វើរាល់ឆ្នាំមកហើយ។

ទោះជាយ៉ាងណាអាជ្ញាធរ​ស៊ីវិល​កម្ពុជា​ និង​ថៃ​ បានណាត់ជួបគ្នា ដោះស្រាយសម្រួល ស្ថានភាពប៉ះទង្គិចគ្នានេះ ឱ្យវិលមកប្រក្រតីឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង