ស្តេចសាល់ម៉ាននៃប្រទេសអារ៉ាប៊ីសាអូឌីត ឧបត្ថម្ភសាសនិកឥស្លាម៦០០០នាក់ ទៅធ្វើធម្មយាត្រាហាជ្ជីឆ្នាំ២០១៩នេះ
ម៉ាក្កះ៖ ជារៀងរាល់ឆ្នាំស្តេចសាល់ម៉ាននៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែមានកម្មវិធីឧបត្ថម្ភសាសនិកឥស្លាមក មពីបណ្តាប្រទេសផ្សេងគ្នាស្ទើរទូទាំងពិភពលោក ដើម្បីបានទៅធ្វើធម្មយាត្រហាជ្ជីនៅក្រុងម៉ាក្កះ ដោយឡែកនាឆ្នាំនេះបើតាមព័ត៌មាន ចុះផ្សាយដោយាអារ៉ាប់ញូវស៍អោយដឹងថា មានសាសនិកឥស្លាមចំនួន៦០០០នាក់ មកពី៧២ប្រទេស ក្នុងនោះមាន១០នាក់ មកពីប្រទេសកម្ពុជាយើងផងដែរ ដែលបានចេញដំណើរ កាលពីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ២០១៩ម្សិលមិញនេះ។ ការឧបត្ថម្ភនេះបើគិតជាទឹកប្រាក់ គឺត្រូវចំណាយថវិកាប្រមាណ១ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ គិតលើការស្នាក់នៅ ម្ហូបអាហារ ថ្លៃសំបុត្រយន្តហោះ និងសេវាកម្មផ្សេងៗអំឡុងពេលស្នាក់នៅ ធ្វើធម្មយាត្រាហាជ្ជីរយៈពេលជាងពីរសប្តាហ៍។