ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“រួមគ្នាលេងកីឡា និងហាត់ប្រាណដើម្បីសុខភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន”

78

ខេត្តពោធិ៍សាត់ ៖នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងខេត្តពោធិ៍សាត់បានអញ្ជើញចូលរួមក្នុងឳកាសពិធីបើកព្រឹត្តិការណ៍ ទិវាកីឡាអាស៊ាន និង អាស៊ានហាត់ប្រាណនាខេត្តពោធិ៍សាត់។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាពក្រោមប្រធានបទ “រួមគ្នាលេងកីឡា និងហាត់ប្រាណដើម្បីសុខភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន” នៅលើកទឹកដីដ៏បវរនៃខេត្តពោធិ៍សាត់នាពេលនេះ។
លោកបន្តថា ក្នុងឆ្នាំ២០១៩នេះក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយកខេត្តពោធិ៍សាត់ជាកន្លែងរៀបចំព្រឹត្តិការណ៍ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN និង ASEAN Sports Day” ពីព្រោះខេត្តពោធិ៍សាត់ជាមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងមានប្រជាពលជាច្រើនធ្លាប់ចូលរួមក្នុងសកម្មភាពកីឡានានាក្នុងខេត្ព្រឹត្តិការណ៍ ទិវាកីឡាអាស៊ាន និង អាស៊ានហាត់ប្រាណបង្ហាញពិភពលោកឲ្យដឹងថាអាស៊ាន គឺសហគមន៍តែមួយ ពីព្រោះអាស៊ានធ្វើដំដើររួមគ្នាដើម្បីការអភិវឌ្ឍវិស័យកីឡា។
វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។
ព្រឹត្តិការណ៍កីឡាអាស៊ានឆ្នាំនេះមានបង្ហាញពីការហាត់ប្រាណ កាយសមស្របការជិះកង់និងប្រភេទកីឡាមួយចំនួនទៀត។

អត្ថបទដែលជាប់ទាក់ទង