ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញជនជាតិបរទេសដេកស្លាប់ នៅក្នុ​ងផ្ទះសំ​ណាក់ញូវខាសល

66

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះមានករណី ជនបរទេសស្លាប់នៅចំណុចផ្ទះសំណាក់ញូវខាសល២​(បន្ទប់លេខ៤០១) ជាន់ទី០៤ ផ្ទះលេខ២A ផ្លូវលេខ១៧២ ក្រុម៩០ ភូមិ១៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះBUTLER DANE ALEC ជនជាតិអាមេរិចកាំង(United States of America ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ591486845
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ បានគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើត្រួតពិនិត្យកោសល្យវិច័យពិនិត្យសព។
ជាលទ្ធផលតាមការពិនិត្យរបស់​លោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន និងការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ សពស្លាប់ដោយសារគាំងបេះដូង (អាចបណ្ដាយ​មកពីប្រើប្រាស់ធាតុញៀនមេតំហ្វេតាមីន)។
សម្ភារសពរួមមាន លិខិតឆ្លងដែ​នចំ​នួន០១ក្បាល លេខ591486845 ទូរស័ព្ធដៃចំនួន០១គ្រឿង និងនាឡិកាដៃចំនួន០១គ្រឿង​កាតធនាគារ (ATM) ចំនួន០២សន្លឹក
កុំព្យូទ័រ (laptop) ០១គ្រឿង ​ប័ណ្ណបើកបរចំនួន០១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ជនជាតិអាមេរិកកាំង ចំនួន០១សន្លឹក និងវ៉ាលិសចំនួន០១ និងខោអាវមួយចំនួនបានប្រគល់ឲ្យការិយាល័យស៊ើបអង្កេត​ និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍​ នៃស្នងការនគរបា​លរា​ជធានីភ្នំពេញ ដើម្បីរក្សាទុក។
ក្រោយពីពិនិត្យរួចខាង​ជំនា​ញបច្ចេកទេសបានដឹក ​សាក​សពនៅ​វត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង