ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខណ្ឌច្បារអំពៅ បញ្ជាឲ្យកូនចៅ ចុះប​ង្រ្កាបបន​ល្បែងស៊ី​សង​ហ្គេមបាញ់ត្រី

90

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៩​នេះ កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់​ មួយកន្លែងដែលមានទីតាំង នៅផ្ទះជួលគ្មានលេខពីរល្វែង ជាប់គ្នា (A,B) ស្ថិតនៅភូមិតាងៅក្រោមសង្កា​ត់និរោធ ខណ្ឌច្បារអំពៅ និង បានត្រួតពិនិត្យរកឃើញទូរហ្គេមបាញ់ត្រីចំនួន ៩ទូរ ,កៅអីដែកចំនួន១១ ,កៅអីជ័រចំនួន ៩ ,កង្ហាចំនួន៤គ្រឿង និង ម៉ូតូចំនួន៣គ្រឿង​ និងបា​នដកហូតយកមករក្សាទុកនៅ​សាលា​ខណ្ឌច្បារអំពៅ។

លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបា​លខ​ណ្ឌច្បារ​អំពៅ និង មានការសម្របសម្រួលពីលោកស្រី ​សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការ​អម សាលាដំបូងរាជធានីភ្នំពេញ និង ដឹកនាំបញ្ជាផ្ទាល់ដោយ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ និង លោក ម៉ៅ សឿត អធិការង​ លោក​ មាស​ មករា​ មេបញ្ជាការ​រង ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសងខាងលើ។
ពេលអាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាបបនល្បែងស៊ីសងហ្គេមបាញ់ត្រីនោះ មហាជនទូទៅសុំសូមសំណូមពរដល់ចៅហ្វាយខណ្ឌច្បារអំពៅចេង មុនីរ៉ា បន្តចុះបង្រ្កាបបនល្បែងស៊ីសងទូហ្គេមបាញ់ត្រី នៅតាមបណ្ដាសង្កាត់ជាច្រើនឯទៀត ពិសេសនៅសង្កាត់ច្បារអំពៅទី២ មានបើកលេងស៊ីគ្នាជាច្រើនកន្លែង ដោយរលូនលេងទាំងយប់ទាំងថ្ងៃ ជាយូរយារណាស់មកហើយ ដោយពុំឃើញសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ និងប៉ូលិសខណ្ឌចុះបង្រ្កាបសោះ៕

អត្ថបទដែលជាប់ទាក់ទង