ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តន៍ដីកាឃាត់ជនសង្ស័យ២នាក់ ពីបទប៉ះពាល់កម្មសិទ្ធិឯកជនស្របច្បាប់

57


​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​៣០​នាទី​ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន​ស្របច្បាប់​ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ព្រុំ​១​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២​នាក់​ លើ​២​ដីកា​ ។​ ១.​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ០៥​ ដ​ច​/១៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយ​លោក​ ហេង​ លុយ​ តំណាង​អយ្យការ​អម​សាលាខេត្ត​បាត់ដំបង​ ចាប់​ឃាត់ខ្លួន​ឈ្មោះ​ ភ្លា​ញ​ ទូច​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ព្រំ​១​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន​ស្របច្បាប់​ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ព្រុំ​១​ ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​ កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១០​។​ ២.​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ០១​ ដ​ច​/១៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយ​លោក​ ហេង​ លុយ​ តំណាង​អយ្យការ​អម​សាលាខេត្ត​បាត់ដំបង​ ចាប់​ឃាត់ខ្លួន​ឈ្មោះ​ ផា​ន​ ភី​ន​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ព្រំ​២​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន​ស្របច្បាប់​ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ព្រុំ​១​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១០​។​

​ក្រោយ​អនុវត្ត​រួចរាល់​ សមត្ថកិច្ច​ជំនាញ​បាន​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង