ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់កាំភ្លេីងចម្រុះចំនួន​៥៤កេសត្រូវបានប្រទះឃេីញក្នុងដីមួយកន្លែងក្បែរអូរព្រំដែនកម្ពុជា​ ថៃ​ ក្នុងស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​

46

បាត់ដំបង៖ នៅថ្ងៃ​ អាទិត្យ​ ៤​ រោច​ខែ​ស្រាពណ៍​ ឆ្នាំកុរឯក​ស័ក​ ព.ស២៥៦៣​ត្រូវនឹងថ្ងៃទី​៤​ខែ​ សីហា​ ឆ្នាំ​២០​១៩​ វេលាម៉ោង​ ១១និង៥០នាទី​ នគរបាលនៃអធិ​ការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ដឹកនាំដោយលោក​វរសេនីយ៍ទោ​ សារ៉េត​ វិសេដ្ឋ​ បានជីកគាស់​ក្នុងដីព្រៃមួយកន្លែងក្បែរអូរព្រំដែន​ក្នុងចំ​ណុច39TV 163​635​ ស្ថិត ក្នុងក្រុមទី០៣ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណ:ពេលដែល​ប្រជាពលរដ្ឋកាប់គាស់ដីធ្វេីចំការ​បានប្រទះឃេីញ​កេសដែកដែលសង័្សយ​ថាជាកេសគ្រាប់កាំភ្លេីង។

ក្នុងសកម្មភាពគាស់កកាយដីនេះបានរកឃើញ យុទ្ឋភ័ណ្ឌជាសំណល់ពីសង្រ្គាមមានគ្រាប់កាំភ្លេីងចំរុះចំនួន ៥៤កេសដែលក្នុងនោះមាន៖
– គ្រាប់កាំភ្លើងប្រភេទ​ RPK ចំនួន ០៩កេស
– គ្រាប់កាំភ្លើងប្រភេទ​ AK47 ចំនួន ០១កេស
– គ្រាប់កាំភ្លើងប្រភេទ​ 12,7 ចំនួន ៤៤កេស
ក្រៅពីនោះមានគ្រាប់កាំភ្លេីងជាច្រើនប្រភេទទៀតនៅក្នុងរណ្តៅដី​ជ្រៅ ដែលសមត្ថកិច្ចនគរបាល​មិនអាចជីកគាស់ដោយដៃ​ទទេ និងមិនមានលក្ខណ:​បច្ចេកទេសជំនាញច្បាស់លាស់ តែនគរបាល​បានដាក់ខ្សែបម្រាមហាមប៉ះពាល់​ និងបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់ម៉ីនកម្ពុជា​ CMAC ដេីម្បី​បន្តរុករកតាមជំនាញ ។

លោកវរសេនី​យ៍​ទោ​ សារ៉េត​ វិសេដ្ឋ​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានបញ្ជាក់ថា​ យុទ្ឋភ័ណ្ឌ​ទាំង​៥៤កេសនេះ​ ស្ថុិតនៅក្នុងដីយូរហេីយ​ ដែលទំនងក្នុងអំឡុងពេលនៃសម័យសង្រ្គាមបង្ហូរ​ឈា​ម​​ពីអតីតកាល​ ហេីយទីតាំងនេះស្ថិតនៅកៀក​បំផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា​ ថៃ​ ។ លោកបន្តថា​ តាម​ប្រភពពីបងប្អូន(អតីតជាទាហ៊ាន)​ ដែលរស់នៅទីនេះពីពេលមុនធ្លាប់បាននិយាយថា​ មានទីកន្លែងផ្សេងទៀតក្នុងភូមិសាស្រ្តជាប់ព្រំដែន​ ជាចំណុចលាក់កប់យុទ្ឋភ័ណ្ឌពីអតិតកាល​ ហេីយ​រហូតមកដល់ពេលនេះ​ មិនអាចនៅចាំទីកន្លែងនោះដោយជាក់លាក់បានទេ​ ។ ទោះជាយ៉ាងណាក៏ដោយ​ យុទ្ឋភ័ណ្ឌជាគ្រាប់កាំភ្លេីងចំរុះទាំងនេះ​ មានតែគ្រាប់ប្រភេទ​12,7​ប៉ុណ្ណោះដែល​ អាចនៅប្រេី​ប្រាស់បានខ្លះ​ ឯគ្រាប់កាំភ្លេីងផ្សេងពីនេះមានសភាពពុកផុយប្រេីការលែងកេីត​ទៅេហេីយ៕

អត្ថបទដែលជាប់ទាក់ទង