លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅខេត្តស្វាយរៀង
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀង រួមជាមួយ លោក ម៉ែន វិបុល
អភិបាលខេត្ត ស្វាយរៀង ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានរៀបចំពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបញ្ជៀសនូវឧបទ្រពចង្រៃ ជូនដល់ បងប្អូនប្រជាពលរដ្ឋទាំមូលនៅ ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ និងអាស្រម លោកតាគង់ យាយដើង ក្នុងខេត្តស្វាយរៀង។
ពិធីបួងសួងនេះផងដែរ គឺដើម្បីឧទ្ទិសដល់អ្នក សច្ចំបង់បត់ ទស្សបារមីវត្ថុស័ក្តិសិទ្ធិក្នុងនិគមខេត្តស្វាយរៀង ជាពិសេស ទស្សបារមីរបស់លោកតាគង់ យាយាដើង ដែលអ្នកស្វាយរៀងមានជំនឿ យ៉ាងខ្លាំងក្នុងការបួងសួងសុំនូវអ្វីផ្សេង ហើយក៏តែងតែសម្រេចតាមបំណងប្រាថ្នារបស់អ្នកដែលបានស្នើសុំផងដែរ។
ក្នុងឱកាសនោះផងដែរ លោកស្រី ម៉ែន សំអន
ក៏បាន បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕