ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមសងសឹកទាល់តែឈ្នះ

99

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សសងឹកយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃណាម
ខាប៊ូន(Nam Khabuon)ដោយពិន្ទុទាំងវេទនាក្នុងការប្រកួតសងសឹកនាព្រឹកថ្ងៃទី៤សីហាលៀសង្វៀនBoostrong
Gold Medal Fighter on Fire)របស់អាស៊ីអាគ្នេយ៍ ។
ទោះជាយ៉ាងណាក៏គេសង្កេតឃើញថាណាម ខាប៊ូនហាក់ដូចជាបន្ធូរដៃឲ្យរិទ្ធីព្រោះរិទ្ធីធ្លាប់ចាញ់គេដល់
ទៅ២ដងហើយនោះ ។សូមបញ្ជាក់ថានី សុភីក្លិបសាលវ័ន្ដកីឡាក៏ប្រកួតចាញ់អ្នកប្រដាល់ថៃរូបនេះដែរ សូម្បីតែក្នុងការប្រកួតលើកនេះក៏រិទ្ធីមិនសូវវាយលុកដែរព្រោះបើវាយលុកណាម ខាប៊ូនច្រាស់សងមកវិញភ្លាមៗតែម្ដង ។
ទោះបីជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នារហូតចប់ទឹកទី៥ហើយជ័យជំនះគឺរិទ្ធីឈ្នះពិន្ទុលើអ្នកប្រដាល់ថៃ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះខ្លាចាស់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួត
ចាញ់រ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុទាំងមិនអស់ចិត្ត ។២ទឹកដំបូងសៀវ ង៉ុយហាក់ដូចជាមិន
វ៉ៃមកលើគូប្រកួតឡើយទាលតែលោករាជ សុផែនដែលជាស្នងការប្រកួតព្រមានទើបគេប្រកួតចានប់ពីទឹកទី៣
ទៅ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញហើយជ័យជំនះបានទៅលើរ៉ែម រាជដោយពិន្ទុ ។២ទឹកដំ
បូងបានជាសៀវ ង៉ុយមិនវ៉ៃទំនងដោយសារតែគេខ្លាចអស់កម្លាំងនៅទឹកទី៤និងទឹកទី៥ ។

អត្ថបទដែលជាប់ទាក់ទង