ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងតំណាងក្រុមហ៊ុនវិនិយោគ ជួបពិភាក្សាជាមួយអាជីវករជាង៣០០នាក់ដើម្បីសម្រប់សម្រួលលើគម្រោងសាងសង់ផ្សារស៊ិនជូរីផ្លាហ្សាជាផ្សារទំនេីប

101

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩នេះបានបើកវេទិការពិភាក្សាជាមួយអាជីវករជាង៣០០នាក់និងតំណាងក្រុមហ៊ុនវិនិយោគដើម្បីសម្រប់សម្រួលជាមួយបងប្អូនអាជីវករលើចំណុចសំខានៗចំនួនបីនៃគម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារទំនេីបស៊ិនជូរីផ្លាហ្សា

   មន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថានាថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបេីកវេទិការពិភាក្សាជាមួយអាជីវករផ្សារលើគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារសុិនជូរីប្លាហ្សាក្រោមអធិបតីភាពលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញនិងលោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ។

   កិច្ចពិភាក្សានេះធ្វេីឡេីងដេីម្បីសម្រប់សម្រួលរវាងអាជីវករផ្សារស៊ិនជូរីផ្លាហ្សាចំនួន៣១៣នាក់និងក្រុមហ៊ុនវិនិយោគតំណាងដោយលោកស្រីចាន់សុធាអគ្គនាយិកាក្រុមហ៊ុនសុិនជូរីគ្រុបក្នុងគោលបំណងសំខានៗចំនួនបីចំណុច៖ទី១គម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារទំនេីបស៊ិនជូរីផ្លាហ្សារៀបចំទីតាំងផ្សារបណ្តោះអាសន្នដេីម្បីអោយជីវករអាចបន្តលក់ដូរបាន។តំលៃតូបនិងរយៈពេលជួលពេលផ្សារសាងសង់រួច។កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាដោយភាពស្និតស្នាលនិងបានបញ្ចប់នៅថ្ងៃខែដដែល៕

 

អត្ថបទដែលជាប់ទាក់ទង