ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន គាំទ្រតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរ និងសំណូមពរអនុវត្តន៍ឲ្យបានគ្រប់ៗគ្នា

351

ភ្នំពេញ៖ដោយអនុវត្តន៍តាមការណែនាំ ពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន កាលពីព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០១៩ នេះក្នុងនាម
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំការងារនេះ ដោយលោក កឹមណៃ វីរៈខេរាម អភិបាលរងខណ្ឌបឹងកេងកង និង តំណាង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះរៀបចំសណ្ដាប់នៅតាមបណ្តោយ មហាវិថីព្រះសីហនុ ចាប់ពីចំណុចស្តុបអាងទឹករហូតដល់ស្តុបពេទ្យចិន ក្នុងមូលដ្ឋានរដ្ឋខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដែលជាលទ្ធផលកម្លាងបានចុះធ្វើការអប់រំណែនាំ ឲ្យបងប្អូនប្រជាជនដែលអាជីវករលក់ដូរទំនិញ ឬអីវ៉ាន់គ្រប់ប្រភេទ តាមមុខផ្ទះពួកគាត់នីមួយៗនោះ ដោយស្នើកុំឲ្យគាត់យកចញ្ចឹមផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើងមកធ្វើអាជីវកម្ម នឹងដាក់តាំងលក់ត្រឹម២ម៉ែត្រ ចាប់ពីមុខផ្ទះនឹងបាញ់គំនូសក្រហម កំណត់ឲ្យគាត់។ សកម្មភាពការងារនេះ គឺជាការអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានណែនាំ ១/៣ នៃចញ្ចើមផ្លូវ។ជាមួយគ្នានោះ ប្រជាជនបានគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីជូនដំណឹងនេះ និងសំណូមពរអនុវត្តន៍ឲ្យបានគ្រប់ៗគ្នាផងដែរ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ធ្លាប់បានលើកឡើង ដោយសង្កត់ធ្ងន់ថា បញ្ហាសណ្ដាប់ធ្នាប់មានរបៀបរៀបរយល្អ គឺជាចំណុចសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរាល់ការកកស្ទះចរាចរណ៍ តាមដងផ្លូវ ឬដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ និយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។ ដូចនេះសូមបងប្អូនទាំងអស់គ្នា ត្រូវតែចូលរួមឲ្យបានផុលផុសទាំងអស់គ្នាទាំងស្មារតី និង ឆន្ទះដោយធ្វើការងារទាំងអស់គ្នា ទើបទទួលបានជោគជ័យ ពោលគឺផ្លូវថ្នល់ស្អាតមានរបៀបរៀបរយ គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង