លោកស្រី ម៉ែន សំអន ប្រជាពលរដ្ឋខ្មែរត្រូវតែមានជំនឿលើព្រះពុទ្ធសាសនាព្រោះបុណ្យនិងបាប មានពិតប្រាកដមែន
ស្វាយរៀង៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា យករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែមានជំនឿលើ ព្រះពុទ្ធសាសនា អ្នកធ្វើបុណ្យបានបុណ្យ អ្នកធ្វើបាប ទទួបានផលបាប នៅក្នុងជាតិនេះពិតប្រាកដ ។ លោក ស្រី ម៉ែន សំអន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅខេត្ដស្វាយរៀង ឲ្យគោរពព្រះពុទ្ធសាសនាបែបនេះ ខណៈលោក ស្រី ជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង អាស្រម លោកតាគង់ យាយដើង និង អភិសេករូបសំណាកទាំងពីរ នៅក្នុងអាស្រមនាព្រឹក ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកសកព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តត្រូវខិតខំបម្រើសេវាសាធារណៈឲ្យបានល្អ និងសំណូមពរឲ្យប្រជាពលរដ្ឋត្រូវ យកចិត្តទុក្ខដាក់បន្ថែមទៀតលើការគោរពច្បាប់ចរាចរណ៍ ត្រូវជៀសផុតពីគ្រឿងញៀន ។
ហើយលោកស្រីក៏បានស្នើឲ្យ ឲ្យប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង និង ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តស្វាយរៀង សហការគ្នាឲ្យបានល្អ ក្នុងការស្រាវជ្រាវ ចងក្រងនូវ ឯកសារដែលពាក់ព័ន្ធនឹង ទីទួល បុរាណ្យ កន្លែងប្រវត្តិសាស្រ្ត ដែលមានក្នុងខេត្ត ស្វាយរៀង ដើម្បីទុក្ខជាឯកសារសិក្សាស្រាវជ្រាវ ទុកសម្រាប់ឲ្យ ដល់កូនចៅជំនាន់ក្រោយៗ ដឹងនិងរៀនសូត្រយកទៅផ្សព្វផ្សាយបន្ដ ទៀត។ ព្រោះវប្បធម៏មានសារៈសំខាន់ណាស់ សម្រាប់ជាតិមាតុភូមិរបស់យើង ។ ក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន និង ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការក៏បានវេរប្រគេន នូវទៀន ព្រះវស្សា រួមជាមួយ ទេយ្យវត្ថុផ្សេងៗទៀត ថ្វាយប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅសង្កាត់ទន្លេវ៉ៃគោ ខេត្ដស្វាយរៀងនេះផងដែរ៕ ដោយ៖ សំរិត