ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍កីឡា“ថ្មើរជើងប្រវត្តិសាស្ត្រ” លើកទី២​ នៅលើភ្នំដងរែកនឹងធ្វើនៅថ្ងៃទី២កុម្ភៈ២០២០

90

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡា“ថ្មើរជើងប្រវត្តិសាស្ត្រ” លើកទី២នៅលើភ្នំដងរែកនឹងធ្វើនៅថ្ងៃទី២កុម្ភៈ២០២០
នាដើមឆ្នាំក្រោយនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឌី រ៉ាដូ អភិបាលរងខេត្ត
ឧត្តរមានជ័យ តំណាងរដ្ឋបាលស្រុកអន្លង់វែង និងមន្ត្រីមន្ទីរក្រសួងទេសចរណ៍នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បើកកិច្ចប្រជុំពការរៀបចំព្រឹត្តិការណ៍កីឡា “ថ្មើរជើងប្រវត្តិសាស្ត្រ”លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា “ថ្មើរជើងប្រវត្តិសាស្ត្រ”លើកទី២សង្ឃឹមថា នឹងមានអ្នកចូលរួមច្រើន ជាពិសេសអ្នកមកពីប្រទេសថៃប្រហែលចំនួន៥០០នាក់ ដោយមានព្រឹត្តិការណ៍សំ
ខាន់ៗចំនួន៣គឺទី១រត់ប្រណាំងកម្សាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រនៅលើភ្នំដងរែកហើយព្រឹត្តិការណ៍នឹងធ្វើនៅខាងក្រោមផ្ទះតាម៉ុកក្រោមភ្នំដងរែក ។
លោកបានបន្តថាបន្ទាប់ពីរត់បញ្ចប់ជាផ្លូវការយើងនឹងធ្វើការសម្តែងសិល្បៈរួមគ្នាកម្ពុជា និង ថៃព្រមទំាង
ពន្យល់ណែនាំពីប្រវត្តិសាស្ត្របង្ហាញឲ្យស្គាល់ពីស្ថានភាពនៃទីរាំងតំបន់ចុងក្រោយ របស់ខ្មែរក្រហមនិងតំបន់ទទួលបានសន្តិភាពពេញលេញនៅ ក្នុងប្រទេសកម្ពុជាឲ្យពិភពលោកបានដឹង។សម្រាប់ព្រឹត្តិការណ៍លើកនេះនឹងអញ្ជើញមន្រ្តីស្ថានទូតទំាងអស់គ្នាក្នុងប្រទេសកម្ពុជាចូលរួមផងដែរ ព្រមទាំងធ្វើពិធីហូបនំបញ្ចុករួមគ្នា។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាបន្ទាប់មកនៅវិទ្យាល័យអន្លង់វែង នឹងរៀបចំការប្រកួតកីឡាមិត្តភាពរវាងកម្ពុជា និងថៃដូចជាកីឡាបាល់ទាត់ បាល់ទះ និងកីឡាប៉េតង់។ កាលដើមឆ្នាំ២០១៩ព្រឹត្តិការណ៍នេះ ឡើងនាថ្ងៃទី១ខែមករាដោយបានទទួលបានជោគជ័យគឺមានអ្នកចូលរួម ១៤០០នាក់ក្នុងនោះមានអ្នករត់មកពីប្រទេសថៃប្រហែលជា២០០ទៅ៣០០នាក់ដែរ៕

អត្ថបទដែលជាប់ទាក់ទង