ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលា​នយន្តហោះ​ថ្មី​ចំនួន៦​ វិនិយោគ​ទឹកប្រាក់​រាប់ពារាប់ពាន់លានដុល្លារនឹងជួយជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជា​

215

ភ្ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ត្រៀម​វិនិយោគ​ និង​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូលរួម​សាង​សង់​ព្រលា​ន​យន្ត ហោះ​​ថ្មី​ៗចំនួន៦​ ជាម​ហិ​ច្ឆ​តា​ដ៏​ធំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តភ្ជាប់​វិស័យ​ផ្លូវអាកាស​កាន់តែ​ទូលំទូលាយ​ ដែល​ជា​ហេ​ដ្ឋា​រចនា សម្ព័ន្ឋ​ដ៏​សំខាន់​ ក្នុង​ការជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​កម្ពុជា​។

គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ចំនួន៦ រួមមាន​ ទី១​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិត​ក្នុងទឹក​ដី​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ ដែល​គ្រោង​វិនិយោគ​ដោយក្រុម​ហ៊ុន ​OCIC​ និង​ក្រុមហ៊ុន​ចិន​ ក្នុងទឹក​ប្រាក់ ១៥០០លាន​ដុល្លារ​អាមេរិក​ ទី២​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ខេត្តសៀមរាប​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេរិក​ ទី៣​ គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ក្នុង​ស្រុក​នៅ​ ខេត្តមណ្ឌលគិរី​។ ទី៤​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​តំបន់​តារា​សាគរ​ ក្នុង​ខេត្តកោះកុង​ដែល​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២០​ខាងមុខ​ ទី៥ គំរោង​វិនិយោគ​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ ដែល​សហការ​វិនិយោគ​ដោយក្រុម​ហ៊ុន​លី​ យ៉ុង​ផាត់​គ្រុប​ និង​ក្រុមហ៊ុន​ Bangkok​ Airway​ និង​ទី៦​ ការ​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ ក្រុង​ព្រះសីហនុ​ឲ្យ​កាន់តែ​ធំ​ និង​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ​បាន ​។

លោក​ ស៊ិន​ ចាន់​ស៊ិន​ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​បានឱ្យដឹងថ្ងៃចន្ឌ៥កើតខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៥ សីហា ឆ្នាំ២០១៩ នេះថា៖ រដ្ឋាភិបាល​បា​នឹង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ មុននឹង​ចាប់ផ្តើម​សាងសង់​ ដែល​ត្រូវ​ប្រើ​ពេល​យ៉ាងហោចណាស់​ជាង១ឆ្នាំ​បន្ថែម​ទៀត​។ សម្រាប់​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​ខេ​ត្ត​មព្រះសីហនុ​ និង​សៀមរាប​មិនជា​បញ្ហា​នោះ​ទេ​ តែ​សម្រាប់​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកណ្តាល​ និង​កោះកុង​បាន​នឹង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ ដែល​ត្រូវ​ប្រើ​ពេល​យូ​ និង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគិរី​ មិនទាន់​ចាប់ផ្តើម​សាងសង់​នោះ​ទេ​ ប៉ុន្តែ​វា​ស្ថិត​ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​ន បាន​ឱ្ម្រោបានឱ្យដឹងដែរថា៖ ការសាង​សង់​ព្រលា​ន​យន្តហោះ​ថ្មី​ៗ ច្រើនបែប​នេះ​ គឺជា​ភាព​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា​ និង​ល្អ​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​។ លោកស្រី​បន្ត​ថា​ ដូចដែល​យើង​ដឹង​ហើយ​ថា​ កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ និង​ត្រូវការ​ជើងហោះហើរ​ក្នុង​ស្រុក​ឱ្យ​មាន​ជំរើស​ច្រើន​ សម្រាប់​ភ្ញៀវ​ក្នុង​ការ​ធ្វើដំណើរ​ ទៅលេង​ឱ្យ​បាន​ច្រើន​កន្លែង​ ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរណ៍​ មិនបាន​ធ្វើដំណើរ​ទៅលេង​បាន​ច្រើន​កន្លែង​នោះ​ទេ​ ​ដោយសារ​ខ្វះ​ខាង​វិស័យ​ដឹកជញ្ជូន​ ហើយ​ពួកគេ​ទៅលេង​ម្តុំ​ណា​ដែល​មាន​យន្តហោះ​ចុះចត​បាន​ ដូចជា​ក្រុង​ព្រះសីហនុ​ សៀមរាប​ និង​ភ្នំ​ពញ​។ លោកស្រី​បន្ត​ថា​ បើ​មាន​តែ​ព្រលា​នយន្តហោះ​ច្រើន​ តែ​អត់មាន​ជើងហោះហើរ​នេះ​ក៏​ជា​ខាតបង់​ផង​ដែរ​។ តែ​យ៉ាង​ណាក៏​ដោយ​ រដ្ឋាភិបាល​នឹង​មាន​ផែនការ​បង្កើន​ការហោះហើរ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​”។ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា​ កម្ពុជា​នឹងអាច​ទទួលភ្ញៀវ​ទេសចរណ៍៧លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខ​ និង​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវអាកាស ២០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​ផង​ដែរ​។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​ លោក​ពេជ្រ​ សុ​ប៉ុន​តារា​ បាន​មាន​ប្រសាសន៍​ថា​ ការព្យាករណ៍​របស់​រដ្ឋាភិបាល​ ពពីកំណើនអ្នកដំណើរ​តាមផ្លូវអាកាស ២០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​ កម្ពុជា​ពិតជា​អាច​សម្រេច​បាន​តាម​ផែនការ​។ លោក​បន្ត​ថា​ខ្ញុំ​គិតថា​កម្ពុជា​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវអាកាស​លើស​ផែន ការ​ផង​ បើ​ការ​តភ្ជាប់​របស់​យើង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​មាន​ស្ថេរ​ភាព​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ​ ។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គម្រោង​សាង​សង់​ព្រលា​ន​យន្តហោះ​ដែល​បាន​ដាក់ចេញ​នេះ​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​លើ​តម្រូវការ​ផ្លូវអាកាស​កម្ពុជា​ ពិសេស​តាមរយៈ​កំណើន​ទេសចរណ៍​នៅក្នុង​ប្រទេស​មានការ​កើនឡើង​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទេសចរណ៍​ទាំង​អោយ​ទៅដល់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ​ទៅលេង​។

លោក​បន្ថែម​ទៀត​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​វិ​និ​យោ​គព្រលា​នយន្តហោះ​ ក៏​នឹង​បង្ក​ភាព​ងាយស្រួល​ ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​បាន​ច្រើន​។ លោក​បន្ត​ថា​និយាយ​ជា​រួម​ទៅ​វា​នឹង​បង្កើន​សេដ្ឋ កិច្ច​ និង​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ចំណូល​ពី​ការ​យកពន្ធ​ពី​ព្រលា​ន និង​ការនាំចូល​យន្តហោះ​មក​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​កម្ពុជា​ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង