ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នូរជួង ស្គរនិង បទពង្សាវតាខ្មែរ ត្រូវបានបន្លឺឡើង នៅគ្រប់ទីតាំងក្នុងប្រទេស ដើម្បីអបអរប្រាសាទព្រះវិហារ និងសម្បូរព្រៃគុក

116

​ភ្នំពេញ៖ស្នូរជួង សម្លេង ស្គ និងបទពង្សាវតាខ្មែរត្រូវបានបន្លឺឡើងនៅគ្រប់ទីតាំង ចាប់ពីព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៨នេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប១០ឆ្នាំ របស់ប្រាសាទព្រះវិហារ និងខួប១ឆ្នាំរបស់តំបន់ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងក្លាយជាមោទនភាពជាតិខ្មែរ។

​ដោយឡែកនៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥កក្កដានេះដែរ ក៏មានរៀបចំពិធីទូងស្គអបអរសាទរប្រាសាទព្រះវិហារ និងប្រាសាទសម្បូរព្រៃគុក ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមពីលោកឃួង​ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី,លោកម៉ប់ សារិន​​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទរាជធានីភ្នំពេញ ជាច្រើនទៀត។ចំណែកនៅតាមខណ្ឌទាំង១២ និងសាលារៀន វត្តអារ៉ាមក្នុងរាជធានីភ្នំពេញក៏ទូងស្គរដូចគ្នាដែរ។

គួរំលឹកថា៖ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ដោយអង្គការយូណេសស្កូ។ មួយសប្តាហ៏ក្រោយមកនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨កងទព័ថៃ បានបង្កហេតុរហូតដល់ផ្ទុះសង្រ្គាម​ នៅតាមជាយដែន។ ជំលោះដ៏តានតឹងស្ដីពីប្រាសាទព្រះវិហារ បានបង្ខំឲ្យកម្ពុជាដាក់ពាក្យ បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយសុំឲ្យតុលាការនេះ ចាត់វិធានការបន្ទាន់ ដើម្បីការពារប្រាសាទចេញពីគ្រោះថ្នាក់។កម្ពុជាក៏សុំឲ្យតុលាការក្រុងឡាអេ បកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ដែលតុលាការនេះឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិឈ្នះក្តីភាគីថៃផងដែរ។ ដោយឡែកប្រាសាទសម្បូរព្រៃគុក ក៏ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងKrakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០១៧។រាជរដ្ឋាភិបាលបានរៀបចំពិធីអបអរសាទរ ប្រាសាទព្រះវិហារខួប១០ឆ្នាំ និងខួប១ឆ្នាំប្រាសាទសម្បូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌ័ពិភពលោកនៅល្ងាចថ្ងៃទី១៥ កក្កដានៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

គួរចងចាំដែរថា៖ ប្រាសាទសម្បូរព្រៃគុក​ : ជារាជធានីដែលមានឈ្មោះដើមថា ឥសានបុរៈ ត្រូវបានកសាងដោយ ព្រះបាទឥសាន្តវរ្ម័នទី១ (៦១៦-៦៣៥) នៃសម័យអាណាចក្រចេនឡា​ ដែលមានទីតាំងស្ថិតនៅតំបន់ប្រាសាទសម្បូរព្រៃគុក ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ។

ប្រាសាទព្រះវិហារ​ : ត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើង ដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី២ ក៏អញ្ចឹងដែរ ព្រះអង្គនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត៕

 

 

     

 

អត្ថបទដែលជាប់ទាក់ទង