ក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ រឿងព្រះចៅអធិការវត្តពោធិ៍ចិនតុង មានស្រីស្នេហ៍ ស្រីស្នេហ៍ឈឺចិត្តទម្លាយរឿងពិតពេលព្រះអង្គរត់បាត់
ភ្នំពេញ៖ បែកធ្លាយរឿងអាស្រូវកេរ្តិ៍ និងរូបភាពជាច្រើនសន្លឹក លួចលាក់រួមមេត្រីជាមួយស្រីស្នេហ៍ ស្រាប់តែនាពេលថ្មីៗនេះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង បានគេចព្រះកាយពីវត្ត បាត់ហើយ។
ការបាត់ព្រះកាយព្រះអង្គ បានកើតឡើងក្រោយពេលដែលអាជ្ញាធរ និងមន្ដ្រីជំនាញ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែកធ្លាយរូបភាពមិនប្រក្រតី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។
នៅក្នុងកិច្ចប្រជុំនោះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រ្តីដែលឃើញនៅក្នុងរូបថតជាមួយព្រះអង្គ បានបដិសេធដូចគ្នាថា ជារូបកាត់ត ខណៈមជ្ឈដ្ឋានជាច្រើនមិនបានជឿនោះឡើយ។
ស្រាប់តែនៅថ្ងៃទី៥ សីហា ២០១៩ គណនីហ្វេសប៊ុកឈ្មោះ Jou Mary ដែលត្រូវបានគេស្គាល់ថាជា ស្រីស្នេហ៍ព្រះចៅអធិការអង្គនោះ បានបង្ហោះសារថា អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាត់អោយអូនទិញអោយតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសម្រាប់បង ហើយ ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង ។
សូមអានខ្លឹមសាររបស់សាម៉ីខ្លួនខាងស្រីបង្ហោះនៅលេី Facebook Jou Mary ៖ “អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត”។
ប្រភពព័ត៌មានពីហ្វេសបុកខាងស្រីស្នេហ៍ព្រះចៅអធិការវត្ត គឺ Jou Mary បានសរសេរថា “ថ្ងៃនេះហើយបានដឹងការពិត ហើយជាថ្ងៃដែលឈឺបំផុតសមហរាបប់ខ្ញុំ
ពេលបានជួបគ្រួសារបងផ្ទាល់ គ្រួសារបងមិនស្វាគម៍ខ្ញុំ បងមិន
ចេញមកជួបខ្ញុំអ្នកស្គាល់បង មិត្តភ័ក្តិបងគេសុទ្ធតែដឹងថា
យើងស្រឡាញ់គ្នា មានតែបងនឹងគ្រួសារបងទេថាមិនធ្លាប់
ស្គាល់ខ្ញុំ ខ្ញុំនៅចាំបានទាំងអស់រឿសប្បាយនឹងជូរចត់ ខួបកំណើត
ខ្ញុំបងជាអ្នកធ្វើឲ្យខួបកំណើតបងខ្ញុំជាអ្នកធ្វើឲ្យបង។
ថ្ងៃដែលអូនចេញពីពេទ្យវិញជាថ្ងៃអូនឈឺចាប់បំផុត បងជា
អ្នកមើលថែខ្ញុំបងថាបងសូមទោលដែរបងឈឺជំនួសខ្ញុំមិនបាន
បងសន្យាថានឹងមិនចោលខ្ញុំគ្រប់ពេល ព្រោះយើងធ្លាប់កំសត់កំ
រនឹងគ្នា
បងតែងតែប្រាប់ខ្ញុំថានឹងសាងគ្រួសាររួមគ្នា យើងនឹងមានបុត្យ
ជាមួយគ្នាម្តងទៀតមិនដូចលើកនេះឡើយ ថ្ងៃដ៏សែនចង់ចាំ
បំផុតនៅពេលមួយបងបានអះអាងថាបងនឹងមិនចោលខ្ញុំនៅមុខ
គេគ្រប់គ្នា តែនៅថ្ងៃនេះបងបានបោះបង់ខ្ញុំចោលពិតមែនហើយ
បងស្បថបំពានខ្លួនឯង 17 / 7/ 2019 ចង់លុះថ្ងៃស្លាប់”។
នាងធ្លាប់មានកូនជាមួយវាម្តង តែវាលួងនាងឲ្យយកកូនចេញ នៅចាំរឿង ព្រះចៅអធិការវត្តពោធិចិនតុង និងស្រីស្នេហ៍ទេ? ឥឡូវខាងស្រីព្រមទម្លាយការពិតហើយ បន្ទាប់ពីខាងប្រុស ព្រះចៅអធិការវត្តពោធិចិនតុង ស៊ីនាងឆ្អែតឆ្អនរួចទាត់ក្បាលនាងចោល ដោយមិនគោរពតាមសម្តីថានិងរស់នៅជាមួយនាងរហូត។ នាងបានបញ្ជាក់ថា រូបភាពដែលបែកធ្លាយកន្លងមកគឺជារូបថតពិត ហើយនាងធ្លាប់មានកូនជាមួយព្រះចៅអធិការវត្តនោះទៀតផង ប៉ុន្តែត្រូវព្រះចៅអធិការនោះលួងលោមនាង ឲ្យនាងយកកូននោះចេញ៕