ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ​ការជួសជុលបន្ទាន់ករណីទឹកហូរច្រោះបាក់ក្បាលស្ពានអូគគីរ​

129

ព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦សីហានេះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យ​ការជួសជុលបន្ទាន់ របស់ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ ត្រង់ចំណុចស្ពានអូគគីរ​ (ព្រំប្រទល់ខេត្តកំពង់ស្ពឺ)​ ចន្លោះ​គីឡូម៉ែត្រ​ ១០៦-១០៧​ ក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​ ដែលមានករណីទឹកហូរច្រោះបាក់ក្បាលស្ពានផ្នែកខាងជេីង​ និងស៊ីរូងដីចូលទ្រូងផ្លូវប្រវែង១ម៉ែត្រ​ ដើម្បីទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ​ ជាពិសេសការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ ។

ចរាចរណ៍​ផ្លូវ​ជាតិលេខ៤​ ចាប់ពីព្រំប្រទល់​ខេត្តកំពង់ស្ពឺ​ ដំណេីរការជាធម្មតា​ តែសូមអ្នកបេីកបរយោគយល់បន្ថយលឿន​ត្រង់ចង់ចំណុចនេះ​ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជូនពរសំណាងល្អ​ និងមានសុវត្ថិភាពពេលបេីកបរ។

អត្ថបទដែលជាប់ទាក់ទង