ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បញ្ជាឲ្យបិទចោលនូ​វ​សិប្បកម្ម​រោ​ងកែ​ច្នៃ​​ឈើខុ​ស​ច្បាប់ទាំងអស់ នៅខេ​ត្តម​ណ្ឌលគិ​​រី

51

ម​ណ្ឌលគិ​​រី៖ ខ​ណៈពេ​លនេះលោ​ក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃ​ក​ង​យោធព​លខេ​មរភូ​មិន្ទ​ មេបញ្ជាការកងរា​អា​វុធ​ហត្ថលើផ្ទៃប្រ​ទេស​ និងជា​ ប្រធានគណៈក​ម្មកា​រ​ជាតិដើម្បីទ​ប់ស្កា​ត់ និង​បង្ក្រា​បបទ​ល្មើសធនធានធម្មជាតិ បានដឹ​ក​នាំកិ​ច្ចប្រជុំត្រួតពិនិត្យការងារទប់​ស្កា​ត់​ និងបង្ក្រាបបទល្មើសធនធាន​ធម្ម​ជាតិ​ នៅសាលាខេត្តមណ្ឌ​ល​គិរី​ ព្រឹកថ្ងៃអង្គារ​ ទី៦​ ខែសីហា​ ឆ្នាំ២០១៩​ ដោយមានករ​ចូល​រួម​ពីអន្ត​រក្រសួ​ង​ និងស្ថាប័ន​ចម្រុះ​ដែល​មាន​ការពា​ក់ព័ន្ធ ។

លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេ​មរ​ភូមិន្ទ មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​លើផ្ទៃប្រ​ទេស​ និងជាប្រធានគណៈកម្ម​កា​រជាតិ​ដើ​ម្បីទប់​ស្កាត់ និងបង្ក្រាបបទល្មើសធន​ធា​នធម្ម​ជាតិ បានប​ញ្ជាឱ្យ​លុប និងបិទចោលសិប្បកម្ម​រោ​ងកែច្នៃ​ឈើខុស​ច្បាប់ នៅខេត្តមណ្ឌលគិ​រី។

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មកា​រជា​តិដើ​ម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន​ធានធ​ម្មជាតិ បានថ្លែងឲ្យដឹងដែ​រ​ថា ក្រៅពីការប​ញ្ជា​ឲ្យបិទចោលនូ​វ​សិប្បកម្មទាំងអស់នោះ លោកនាយឧត្តមសេនីយ៍ ​សៅ សុខា ក៏បានបញ្ជាឲ្យធ្វើការដុតបំផ្លា​ញ​ចោលនូ​វម​ធ្យោបា​យដឹកឈើ រថយន្ដបាកុងកែ​ច្នៃ ដែលហួសសុពលភា​ពប្រើ​ ប្រាស់ចំនួន២០គ្រឿងនៅ​ថ្ងៃ​នេះតែម្ដង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ដោយឡែកមធ្យោ​បា​យ​ដែល​សមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក​ ប៉ុន្ដែមិនមានឈើខុ​ស​ច្បាប់នៅ​លើនោះ​ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំឲ្យប្រគល់ជូនម្ចា​ស់​ដើមវិ​ញផ​ងដែរ ព្រោះថាមធ្យោបាយទាំ​ង​អស់នេះ មិនពា​ក់ព័​ន្ធជា​មួយ​បទ​ល្មើសនោះ​។

លោកឧត្តមសេនីយ៍​ត្រី ​អេង ហ៊ី បានថ្លែងថា បន្ទាប់ពីបញ្ចប់កិច្ច​ប្រជុំ​ ក្រុមការងារដែលដឹ​ក​នាំដោយ​ លោកនាយឧ​ត្តម​សេនីយ៍ សៅ សុខា បានបន្ដទៅស្រុកកោះញ៉ែក​ ដើម្បីពិ​និត្យមើ​លជា​ក់ស្ដែង ក្នុង​ក្រុមហ៊ុនដែលគណៈកម្ម​ការឃា​ត់ក​ន្លង​ទៅ ពាក់ព័​ន្ធប​ទល្មើស៕

អត្ថបទដែលជាប់ទាក់ទង